foodpanda មកដល់ក្រុងបាវិតហើយ! កុម្ម៉ង់ឥឡូវនេះនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនរាល់សប្តាហ៍!
- 2023-09-09 11:37:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
foodpanda មកដល់ក្រុងបាវិតហើយ! កុម្ម៉ង់ឥឡូវនេះនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនរាល់សប្តាហ៍!
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន foodpanda បានធ្វើការពង្រីកសេវាកម្មដឹកជញ្ជូនរបស់ខ្លួនទៅដល់ ទីក្រុងបាវិតហើយ! ជាមួយកម្មវិធី foodpanda អតិថិជនបាវិតអាចធ្វើការដាក់កុម្ម៉ង់ម្ហូប និងភេសជ្ជៈឆ្ញាញ់ៗ បានយ៉ាងងាយស្រួល និងដឹកជញ្ជូនដល់មាត់ទ្វារក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
ក្នុងព្រឹត្តការណ៍ដ៏ពិសេសនេះ foodpanda មិនរំលងក្នុងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនឡើយ ដោយ foodpanda មានការផ្ដល់ជូនប្រម៉ូសិនយ៉ាងពិសេសគឺការបញ្ចុះតម្លៃរហូតដល់ទៅ ៥០%។ ការផ្ដល់ជូនរួមមាន៖
គ្រាន់តែប្រើប្រាស់ប្រូម៉ូកូដ “BAVET” អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៥០% ចុះត្រឹម ៣ដុល្លារ និងការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី ៦ដុល្លារ ឡើងទៅ។ លក្ខខណ្ឌត្រូវអនុវត្ត៕
បន្ថែមពីនេះទៅទៀត អតិថិជនទាំងអស់ដែលកុម៉្មង់ម្ហូបអាហារ ទំនិញ ឬផលិតផលផ្សេងៗ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយមិនមានកំណត់ថ្លៃចំណាយក្នុងការកុម្ម៉ង់ឡើយ។ ដូចនេះ បើលោកអ្នកធ្វើការកុម៉្មង់នៅលើ foodpanda កាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដូចគ្នា។ រង្វាន់ទាំងអស់ដែលមានក្នុងកម្មវិធីឈ្នះរង្វាន់នេះមានដូចជា៖
១. រង្វាន់ប្រចាំសប្ដាហ៍សរុប៖
ទូរទស្សន៍ Samsung 55 inches ចំនួន ១២ រង្វាន់
បាស JBL Partybox Encore Essential ចំនួន ១២ រង្វាន់
បាស JBL Partybox On-The-Go ចំនួន ១២ រង្វាន់
កាស JBL Over Ears ចំនួន ១២ រង្វាន់
បាស JBL Flip 6 ចំនួន ១២ រង្វាន់
កាសអត់ខ្សែ JBL Tune 230NC TWS ចំនួន ១២ រង្វាន់
តុក្កតា Pau-Pau ចំនួន ៣០០ រង្វាន់។
២. រង្វាន់ប្រចាំខែសរុប៖
ម៉ូតូ Yamaha QBIX ចំនួន ៣ រង្វាន់
ទូរស័ព្ទ iPhone 14 Pro Max 256GB ចំនួន ៣ រង្វាន់
កុំព្យូទ័រយួរដៃ MacBook Air ចំនួន ៣ រង្វាន់។
៣. រង្វាន់ធំប្រចាំកម្មវិធី៖ រថយន្ត Toyota Raize ២០២៣ ចំនួន ១ រង្វាន់
កម្មវិធីនេះចាប់ពីថ្ងៃទី ០៨ ខែសីហាជ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ លោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីចែករង្វាន់នេះផងដែរ ដោយធ្វើការតាមដានហ្វេសប៊ុក foodpanda ឬចូលទៅកាន់ https://www.foodpanda.com.kh/contents/LuckyDrawPromotion ជាការស្រេច។
ក្រុមហ៊ុន foodpanda នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនជារៀងរាល់សប្ដាហ៍ និងរៀងរាល់ខែ ទៅតាមប្រភេទរង្វាន់នីមួយៗទៅតាមលក្ខខណ្ឌនៃការផ្ដល់ជូនរបស់ក្រុមហ៊ុន។ អ្នកឈ្នះរង្វាន់នីមួយៗប្រចាំសប្ដាហ៍ និងប្រចាំខែ នឹងត្រូវបានប្រកាសក្នុងហ្វេសប៊ុកផេក foodpanda ហើយអ្នកឈ្នះអាចមកបើករង្វាន់នៅការិយាល័យក្រុមហ៊ុន foodpanda។
foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារការផ្ដល់ជូនសេវាកម្មរហ័សទាន់ចិត្ត តម្លៃដឹកជញ្ជូនសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាហេតុធ្វើឲ្យ foodpanda មានការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រច្រើន។ foodpanda បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីចិត្ត ដើម្បីបន្ដរក្សាសេវាកម្មល្អ និងពង្រីកខ្លួនដើម្បីផ្ដល់ភាពងាយស្រួល ក៏ដូចជាការងារជូនប្រជាពលរដ្ឋកម្ពុជាក្នុងបណ្ដាខេត្តក្រុងផ្សេងៗនិងសេវាកម្មផ្សេងៗទៀតក្នុងពេលឆាប់ៗនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ៖ www.foodpanda.com.khឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ៖ https://rider.foodpanda.com.kh/៕