ប្រឡូកក្នុងអាជីពសិល្បៈ និងមុខជំនួញជិត ១០ឆ្នាំ ឥឡូវ អេឡិច ចាន់ត្រា បង្ហាញជោគជ័យមួយកម្រិតទៀត

  • 2023-09-11 04:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាពិធីករ អេឡិច ចាន់ត្រា ដែលមានបទពិសោធន៍ជោគជាំក្នុងសិល្បៈ កំពុងជោគជ័យខ្លាំងក្នុងមុខជំនួញ បន្ទាប់ពីតស៊ូដំណើរការ Alex Entertainment Agency និងអាជីបសិល្បៈអស់រយៈពេលជិត ១០ឆ្នាំ។ ជាក់ស្ដែង អេឡិច បានបើកទំព័ររដូវកាលថ្មី និងរសនិយមថ្មីដល់អតិថិជន Alex Entertain-ment Agency ដោយឈានទៅចាប់ដៃគូជាមួយសណ្ឋាគារដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញគឺ SUN & MOON Riverside។

រូបថត៖ ហ្វេសប៊ុក អេឡិច ចាន់ត្រា

ថ្លែងក្នុងពិធីចុះហត្ថលេខារវាងភាគីទាំងពីរ នាយកប្រតិបត្តិ របស់ AlexEntertainment បានឲ្យដឹងថា ការបង្កើតក្រុម AlexEntertainment ឡើងព្រោះតែការស្រលាញ់សិល្បៈ ក៏ដូចជាការរួមចំណែកមួយភាគដល់បងប្អូនសិល្បករអាចរកចំណូលបន្ថែមមួយចំណែកទៀត។ ជាពិសេស គឺបានផ្តល់ឱកាសការងារដល់វីរៈសិល្បករក្នុងការបង្កើតចំណូលបន្ថែមរបស់ពួកគាត់។

AlexEntertainment បានផ្តល់នូវកញ្ចប់ សេវាកម្មជាច្រើនដែលឆ្លើយតបទៅនិងគ្រប់តម្រូវការរបស់អតិថិជន សម្រាប់ពិធីមង្គលការ ជប់លៀងខួបកំណើត កម្មវិធីសម្ពោធក្រុមហ៊ុន ផ្សេងៗ។ លោក អេឡិច បន្ថែមថាដើម្បីទុកជាអនុស្សាវរីយ៍ដល់គូស្វាមី ភរិយាថ្មី ក្នុងរដូវកាលថ្មីនេះសម្រាប់អាពាហ៍ពិពាហ៍ដែលនឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដែលមិនធ្លាប់មានពីមុនមកទេសម្រាប់អតិថិជនដែលជាវកញ្ចប់សេវាកម្មថ្មីពី AlexEntertainment Agency នឹងទទួលបានបន្ទប់ពិសេស សម្រាប់រាត្រីទឹកឃ្មុំនៅសណ្ឋាគារSun & Moon Riverside ។

ក្នុងពិធីនោះដែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ស្ថាបនិក SUN & MOON Group មានប្រសាសន៍ថា ការ បង្កើតភាពជាដៃគូសហការពេលនេះគឺក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់គូស្វាមីភរិយា និងក្រុមគ្រួសារទាំងឡាយដែលកំពុងស្វែងរកទីកន្លែង និងអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ដែលមានបទពិសោធន៍ ដូចជា អេឡិច អិនធើធេនមេនអេជិនស៊ី ដែលមានជំនាញក្នុងការរៀបចំកម្មវីធីសប្បាយរីករាយ កម្មវិធីកម្សាន្ត និងកម្មវិធីជប់លៀងមង្គលការដែលរួមមានទីកន្លែងលំដាប់ខ្ពស់៕

ជិន សុភ័ក្ដ្រ