Nissan Frontier 2024 ប្រកាសចេញតម្លៃជិត ៣ម៉ឺនដុល្លារ មកជាមួយ Option ថ្មី
- 2023-09-15 04:24:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan Frontier 2024 ប្រកាសចេញតម្លៃជិត ៣ម៉ឺនដុល្លារ មកជាមួយ Option ថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តភីកអាប់ធុនកណ្តាលដ៏ល្បីល្បាញរបស់ខ្លួន Frontier 2024 ដែលបន្ថែមមកជាមួយ option Hardbody Edition និង SL Crew Cab។ តម្លៃរបស់វា គឺចាប់ពីជាង ២ម៉ឺន ៩ពាន់ដុល្លារឡើងទៅ។
រថយន្ត Nissan Frontier 2024 Hardbody Edition ត្រូវបានឌីហ្សាញដោយផ្អែកតាមរថយន្តជំនាន់ទសវត្សរ៍ទី៨០។ ភីកអាប់ថ្មីនេះ បំពាក់យ៉ាន់កង់ទំហំ ១៧អ៊ីញ និងបំពាក់កង់ Off-road។ ចំណែក SL Crew Cab ជា option ខ្ពស់ជាងគេ បំពាក់មកជាមួយអំពូល LED ពូកស្បែកពិសេស កម្តៅកៅអីពូកខាងមុខ និងកម្តៅដៃចង្កូត ព្រមទាំង Speaker ១០គ្រាប់ផងដែរ។
រថយន្តស៊េរីថ្មីនេះ ប្រើម៉ាស៊ីន V6 ចំណុះ ៣,៨លីត្រ ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៣៨១ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ និងជម្រើសរត់ប៉ុងក្រោយ (RWD) ឬរត់កង់ទាំងបួន (AWD)។
សូមមើលតម្លៃរថយន្តខុសៗគ្នាដូចខាងក្រោមនេះ៖
យោងតាមរបាយការណ៍ថ្មីមួយឱ្យដឹងថា Nissan នឹងបន្តអាយុកាល Frontier ជំនាន់ទី៣នេះ រហូតដល់ឆ្នាំ២០២៩ឯណោះ។ ប្រសិនបើមានភីកអាប់ជំនាន់ថ្មីមកបន្ត គឺវាអាចជាប្រភេទអគ្គិសនីតែម្តង៕