ចេន ញ៉េះញ៉ោះជាមួយកូន លួចនិយាយភាសាបេះដូងដាក់ភរិយាងឡើងផ្អែម

  • 2023-09-15 07:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ចេន កំពុងឆ្លៀតពេលពីការងារសិល្បៈ ដើម្បីមើលថែកូន និងភរិយាយ៉ាងយកចិត្ដទុកដាក់ ក្រោយពីលោកទទួលបានកូនប្រុសម្នាក់ជាចំណងដៃស្នេហាដ៏គួរឲ្យស្រឡាញ់កាលពីពេលថ្មីៗ។ លោក ចេន បានចេញវីដេអូ និងរូបថតរបស់ខ្លួនជាមួយកូន និងភរិយាច្រើនជាង រូបថតរបស់លោកធ្លាប់បញ្ចេញកាលពីមិនទាន់មានកូន ពោលគឺបញ្ចេញតែរូបនៅលើឆាកតន្ដ្រីកាន់ក្បាលម៉េក្រូ ឬកាន់ហ្គីតាប៉ុណ្ណោះ។

នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចេន បានបន្លែងជាមួយកូន ហើយនិយាយបែបលេងសើចទៅកាន់ភរិយាថា៖ “ទឹកមុខពេលប៉ាប៉ាប្រាប់Mavin(កូន) ថាស្រលាញ់Mommyកូន ខ្លាំងណាស់”។

ការនិយាយបែបនេះ បើទោះបីជាភរិយាមិនបានឮដោយផ្ទាល់ត្រចៀក ក៏នឹកសប្បាយចិត្ដដែរ ពេលឃើញសារបែបនេះបង្ហោះជាសាធារណៈ។ ជាមួយគ្នានេះអ្នកគាំទ្រ ក៏លួចច្រណែន ហើយពួកគេ បានផ្ដល់ក្ដីស្រឡាញ់ តាមរយៈការផ្ដល់រូបបេះដូងនៅលើខមិនដែលបានបង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនោះ៕

ជិន សុភ័ក្ដ្រ