សំណាង អេលីណា ត្រូវបានប្រកាសផ្លូវការជាបេក្ខនារីតំណាងឲ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្ដរជាតិ

  • 2023-09-19 02:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ស្ថាប័នបវរកញ្ញា Miss International បានបង្ហាញមុខបេក្ខនារីរបស់ខ្លួនដែលនឹងត្រូវចេញទៅប្រកួតលើឆាកអន្ដរជាតិក្នុងពេលឆាប់ៗ ក្នុងកម្មវិធី Miss International 2023។ ក្រោយពីចេញសេចក្ដីប្រកាសនេះ សាមីខ្លួន ក៏បានចែករំលែកដំណឹងនេះទៅកាន់អ្នកគាំទ្រ ហើយអ្នកគាំទ្រនាងវិញ បង្ហាញការពេញចិត្ដនូវលទ្ធផលមួយនេះ។

Miss International Cambodia 2023 កាលពីថ្ងៃទី១៨ ខែកញ្ញា ប្រកាសថា សំណាង អេលីណា មានអាយុ ២២ឆ្នាំ កម្ពស់ 170cm សិក្សាជំនាញទំនាក់ទំនងអន្ដរជាតិ ប្រើភាសាខ្មែរ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ អេលីណា គឺជាស្ដ្រីខ្មែរដំបូងតំណាងឲ្យប្រទេសកម្ពុជា 2ដង ក្នុងTop4 Beauty Pageant Grand Slam។

ក្រោយពីមានសេចក្ដីប្រកាសជាផ្លូវការបែបនេះ លោក ម៉ែន និមលរ័ត្ន អគ្គនាយកក្រុមហ៊ុន CIM STARS ក៏សម្ដែងការសាទរ ហើយនិយាយថា សំណាង អេលីណា ពិតជាមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ក្នុងការទទួលបានតំណែង Miss International Cambodia 2023៕

ជិន សុភ័ក្ដ្រ