៣០ជាងឆ្នាំហើយ តែ វុធ ថុង ហាក់មិនចាស់សោះ ហើយលេងពណ៌សក់បែបនេះទៀត កាន់តែក្មេង

  • 2023-09-19 03:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ បើនិយាយដល់លោក វុធ ថុង ប្រិយមិត្តច្បាស់ជានៅស្គាល់ បើទោះបីមួយរយៈចុងក្រោយនេះ តារារូបនេះមិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុនក្ដី។ ពិតណាស់ បើទោះបីស្ងាត់ពីសិល្បៈ ដើម្បីងាកទៅបើកមុខជំនួញ តែលោកនៅតែទទួលបានការគាំទ្រ និងមានការចាប់អារម្មណ៍ពីមហាជនដដែល។ ក្រោយបាត់មុខពីសេិល្បៈ តារាសម្ដែងរូបនេះ ទើបបង្ហាញក្នុងកម្មវិធីមួយសារជាថ្មីម្ដងទៀត ធ្វើឲ្យហ្វេនរីករាយគ្រប់គ្នាតែម្ដង។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលជីវិតឯកជនវិញ ឃើញថាលោក វុធ ថុង កាន់តែប្រើជីវិតយ៉ាងហ៊ឺហារមិនចាញ់ពេលមុនៗ ខណៈមានឈ្មោះជាតារាល្បី ហើយមុខជំនួញកំពុងជោគជ័យយ៉ាងដូច្នេះ។ ក្នុងនោះដែល បើមើលទៅលើរូបសម្បត្តិ តារារូបនេះត្រូវបានគេស្គាល់ថា ជាតារាសម្ដែងដែលមានសម្រស់ក្មេងជាងវ័យ មិនចេះចាស់តាមអាយុសោះឡើយ។

ជាក់ស្ដែង ឆ្នាំនេះលោក វុធ ថុង មានវ័យជាង៣០ឆ្នាំទៅហើយ តែតារារូបនេះ នៅតែអាចថែរក្សាសម្រស់ឲ្យនៅក្មេង ស្បែកភ្លឺថ្លាគ្មានស្នាមជ្រួញឡើយ។ ក្រៅពីមានមុខមាត់ស្អាតហើយនោះ ថ្មីៗនេះលោកបាន ធ្វើឲ្យហ្វេនភ្ញាកើផ្អើលគ្រប់គ្នា ក្រោយប្ដូរពណ៌សក់ពីខ្មៅ ទៅពណ៌លឿងបែបនេះ។

ម្យ៉ាងពណ៌សក់ថ្មីនេះ មើលទៅពិតជាសាកសមនឹងទម្រង់មុខ និងកាន់តែធ្វើឲ្យលោកក្មេងជាងមុនផងដែរ។ បើមើលទៅលើការតែងខ្លួនជាមួយស្ទាយ៍ថ្មីនេះ សឹងមិនជឿថាឆ្នាំនេះលោកមានវ័យជាង៣០ឆ្នាំទៀតផង៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី