Producer វណ្ណដា ហើបគូទពីកៅអី ដោយសារបេក្ខជន ខ្មែរកម្ពុជាក្រោម

  • 2023-09-19 06:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើកទំព័រសប្ដាហ៍ទី១ នៃកម្មវិធី The rapper Cambodia ដែលជាកម្មវិធីល្បីល្បាញជាច្រើនប្រទេស ឥឡូវនេះបានបង្ហាញរូបរាងលើទឹកកម្ពុជាជាលើកដំបូង ហើយទើបតែសប្ដាហ៍ទី១តែប៉ុណ្ណោះ បេក្ខជនឆ្នើមៗជាពេជ្រកំពុងច្នៃ ធ្វើឱ្យ Producer និង Coach ទាំង៦រូប រំជួលចិត្ត ក្នុងនោះ បេក្ខជនមួយរូបមកពី កម្ពុជាក្រោម ដារ៉ាត់ ធ្វើឱ្យ វណ្ណដា ហើបគូទពីកៅអី។

ដារ៉ាត់ គឺជាបេក្ខជនខ្មែរកម្ពុជាក្រោម ធ្វើដំណើរ៦០០គីឡូដោយម៉ូតូ មកកាន់រាជធានីភ្នំពេញ ដើម្បីឈោងចាប់ក្ដីស្រមៃក្លយាជាតតារារ៉េបល្បីឈ្មោះម្នាក់ តាមរយៈប្រលងក្នុងកម្មវិធី The Rapper Cambodia ។ យុវជនមកពីកម្ពុជាក្រោមរូបនេះ ត្រូវបានប្រិយមិត្តអ្នកគាំទ្រថាជាគ្រាប់ពេជ្រ មួយរូបដែលអាចធ្វើឱ្យ Producer និង Coach ទប់អារម្មណ៍មិនជាប់ ងើបពីកៅអីអបអរ ជាមួយសមត្ថភាពដ៏ប៉ិនប្រសប់ សំឡេងធ្ងន់រណ្ដំ ឃ្លាឃ្លោងពាក្យពេចន៍មានចុងចួន ដែលនេះជាអ្វីដែលកម្មវិធី The Rapper Cambodia កំពុងរងចាំបេក្ខជនមានសមត្ថភាពដូច ដារ៉ាត

ទន្ទឹមនឹងនោះ វណ្ណដា ដែលជា Rapper ល្បីឈ្មោះប្រចាំប្រទេស និងជា Producer ក្នុងកម្មវិធី The Rapper Cambodia បានពោលពាក្យស្ញើចសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពលេចធ្លោរបស់់ ដារ៉ាត់ មិនតែប៉ុណ្ណោះ វណ្ណដា បានសង្កត់ធ្ងន់ថា “ដារ៉ាត់ ជាខ្មែរកម្ពុជាដែលអាចចូលរួមប្រលងក្នុងកម្មវិធីនេះ ដូច្នេះគ្រប់បងប្អូនខ្មែរក្រោមទាំងអស់ក៏អាចចូលរួមប្រលងនៅរដូវកាលក្រោយៗទៀតបានដូចគ្នា”

យ៉ាងណាមិញ ដារ៉ាត់ ក៏ជាបេក្ខជនដែលត្រូវបាន Producer វណ្ណដា ផ្ដល់អតិភាពជ្រើសរើស Coach ដោយខ្លួនឯង ក្នុងនោះ ដារ៉ាត ក៏បានជ្រើសរើស Coach ខ្មែរមួយជីវិត ធ្វើជាគ្រូបង្វឹករបស់ខ្លួន ស្របពេលជោគជ័យក្នុងវគ្គនេះ ដារ៉ាត់ រំភើបរហូតស្រែកខ្លាំងៗថា៖ "បងប្អូនខ្មែរកម្ពុជាអើយខ្ញុំធ្វើបានហើយ"៕