កញ្ញា SoTa មិនត្រឹមតែស្រស់ស្អាត តែចូលចិត្តធ្វើមាតិកាអប់រំ ដើម្បីលើកទឹកចិត្តគេទៀត

  • 2023-09-19 10:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ កញ្ញា ជា សុជាតា ហៅ SoTa គឺជាតារាហ្វេសប៊ុកមួយរូប មានសម្រស់ស្អាតខ្លាំង ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ នៅក្នុងបណ្តាញសង្គមនានា ដូចជា TikTok, Facebook និង Instagram តាមរយៈការចែករំលែកនូវចំណេះដឹងជាច្រើន ។

កញ្ញា SoTa តែងតែផលិតនៅវីដេអូ និង អត្តបទ ចែករំលែកចំណេះដឹង ការលើកទឹកចិត្ត ដំណោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិត វិបត្តផ្លូវចិត្ត ហើយមានការចែករំលែកក៍ដូចជាមានការគាំទ្រយ៉ាងច្រើនពីអ្នកលេង TikTok ក៍ដូចជា Facebook ។

កញ្ញា SoTa ថ្លែងប្រាប់ឲ្យដឹងថា ការមកធ្វើមាតិកាអប់រំ ចែករំលែកលើបណ្តាញសង្គម គឺជាចំណង់ចំណូលចិត្តរបស់កញ្ញា ជាពិសេសកញ្ញាចង់ផ្ងើសារទៅកាន់បងប្អូនដែលកំពុងជួបបញ្ហាក្នុងជីវិត ឬកំពុងមានជម្ងឺបាក់ទឹកចិត្តឲ្យក្រោកឈរឡើងវិញ ត្រូវរឹងមុំា និងបន្តដំណើរឆ្ពោះទៅមុខបន្តទៀត។

ថ្មីៗនេះ កញ្ញា SoTa ពិតជាមានក្តីសុខខ្លាំងក្នុងជីវិត មិនត្រឹមតែស្អាតនោះទេ ថែមទាំងមានមុខរបរមួយដំណើរការបានយ៉ាងជោគជ័យផងដែរ ។ បើសង្កេតពី សម្រស់កញ្ញា SoTa ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្រស់ស្អាត និងទាក់ទាញខ្លាំងគួរអោយកត់សម្គាល់៕

អត្ថបទពេញនិយម
អត្ថបទថ្មី