លោកស្រី ជី សុភា ផ្តើមពីដើមទុន 300$ ក្លាយជាម្ចាស់ប្រេនល្បីឈ្មោះមួយ បង្ហើបប្រាប់ពីតិចនិចជោគជ័យ

  • 2023-09-23 08:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្តើមចេញពីការរកស៊ីបោះដុំគ្រឿងក្រអូប ដើមទុនត្រឹម300$ លោកស្រី ជី សុភា បានខិតខំប្រឹងប្រែង តស៊ូ រហូតមានលទ្ធភាពបង្កើតប្រេន GMB ដោយខ្លួនឯង ដែលក្នុងនោះផលិតផលដែលអតិថិជនជាច្រើនទទួលស្គាល់ខ្លាំងជាងគេនោះគឺ ឡេលាបខ្លួន Booster Arbutin ។

ទោះបីជាទីផ្សារហាក់មានការប្រកួតប្រជែងខ្លាំងក្លាយ៉ាងណាក៏ដោយ ផ្អែកលើភាពឈ្លាសវៃ និងភាពប៉ិនប្រសប់ក្នុងការរកស៊ី របស់ លោកស្រី ជី សុភា បានជម្រុញឲ្យមុខជំនួញប្រេន Booster Arbutin អាចក្តោបក្តាប់អតិថិជនគោលដៅ និងប្រជាប្រិយភាពពីសំណាក់អ្នកប្រើប្រាស់ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

លោកស្រី ជី សុភា បានឲ្យដឹងថា ការរកស៊ីមិនចាំបាច់ត្រូវតែមានលុយច្រើន ហើយដើមទុនធំនោះទេ ទើបអាចជោគជ័យទៅបាន សំខាន់អាស្រ័យលើ តិចនិក បច្ចេកទេស និងយុទ្ធសាស្ត្រទីផ្សារ ធ្វើយ៉ាងណា ចាក់ឲ្យចំបេះដូងអតិថិជនគោលដៅរបស់យើង។

លោកស្រី ជី សុភា បានបន្ថែមថា “រកស៊ីបោះដុំដំបូងខ្ញុំមានដើមទុនតែ 300$ គត់ ប៉ុន្តែខ្ញុំប្រើយុទ្ធសាស្ត្រ តក់ៗពេញបំពង់ ដោយសន្សំលុយកាក់លុយសេន ដែលបានមកពីការចំណេញមកពង្រីកមុខរបរបន្ថែម។ ជាពិសេសមិនងាប់ក្រឡាឡើយ ត្រូវចេះយកដើមទុនដែលមាន ទៅបំបែក ដោយផ្អែកលើ ស្ថានភាព និងតម្រូវការទីផ្សារ និង សេដ្ឋកិច្ច”។

គួររំលឹកផងដែរថា លោកស្រី ជី សុភា បានចាប់ផ្តើមមុខរបររកស៊ីលក់ដូរបោះដុំនៅក្នុងឆ្នាំ 2019។ បន្ទាប់មក នៅខែ កក្កដា ឆ្នាំ 2022 លោកជំទាវ ជី សុភា បានងាកមកបង្កើតប្រេនដោយខ្លួនឯង “ GMB ” មានលក់នូវឡេលាបខ្លួន ស្ប៉ាទឹកដោះគោ ប្រេងតែ និង UVការពារកំដៅថ្ងៃ ។ បច្ចុប្បន្ន ប្រេន “ ឡេ Booster Arbutin ” របស់ លោកស្រី ជី សុភា កំពុងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី ដោយសារតែផលិតផលល្អ មានគុណភាពខ្ពស់ មានចុះបញ្ជីការ ប្រព័នប្រវេទត្រឹមត្រូវ ត្រូវតាមស្តង់ដារក្រសួងពាណិជ្ជកម្ម និង ក្រសួងសុខាភិបាល។

លោកស្រី ជី សុភា មិនត្រឹមតែ បានបង្កើតការងារសម្រាប់កូនខ្មែរដោយផ្ទាល់ និងដោយប្រយោលប៉ុណ្ណោះទេ តែថែមទាំង ឧស្សាហ៍ ចែករំលែកនូវក្តីស្រឡាញ់ទៅកាន់មនុស្សទីទាល់ក្រ កុមារកំព្រា មនុស្សចាស់តាមរយៈការឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាផងដែរ។ នៅមិនទាន់អស់ទេ លោកស្រី ជី សុភា តែងតែសកម្ម ក្នុងកិច្ចការងារជួយដល់សង្គម ដោយជួយសាងសង់នូវ សាលារៀន ផ្លូវថ្នល់ វត្តអារាម និងមន្ទីរពេទ្យនានា ថែមទៀតផង។

ភាពជោគជ័យដែលបានមកពីការតស៊ូ របស់ លោកស្រី ជី សុភា គឺជាគំរូដ៏ល្អបំផុត សម្រាប់អ្នកចង់ចាប់អាជីពរកស៊ីដោយខ្លួនឯង ជាពិសេសបានបំផុសនូវផ្នត់គំនិត ប្រកបដោយគតិបណ្ឌិត ពោលគឺភាពជោគជ័យនៃអាជីវកម្មមួយមិនមែនអាចអាស្រ័យលើដើមទុនតូចឬធំទេ ប៉ុន្តែគឺភាពច្បាស់លាស់លើអ្វីដែលខ្លួនឯងកំពុងធ្វើ ក៏ដូចជាការដាក់គោលដៅឲ្យបានត្រឹមត្រូវ សិក្សាពីតម្រូវការទីផ្សារ និងស្វែងរកនូវឱកាសល្អ សម្រាប់បង្កើតនូវអាជីវកម្ម ឬមុខជំនួញ៕