សហព័ន្ធ​កីឡា​អេឡិចត្រូនិក៖​ ឈាន​មួយ​ជំហាន​ទៀត​ហើយ​បង្កើត​ជា​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ ចៅក្រុម​កម្រិត​មូលដ្ឋាន​

  • 2023-09-25 09:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ បាន​ពង្រីក​សក្ដានុពល​ និង​បង្ហាញ​ភាព​រីកចម្រើន​បន្ថែម​ទៀត​ហើយ​ ដោយ​បង្កើត​ជា​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ កម្រិត​មូលដ្ឋាន​ ដែល​នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​សហព័ន្ធ។​

ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍

ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍​ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​សហព័ន្ធ​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ជា​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ កម្រិត​មូលដ្ឋាន​នេះ​ឡើង។​ សហព័ន្ធ​មិន​បញ្ឈប់​ត្រឹម​នេះ​ទេ​ ពោល​នឹង​បង្កើត​ឲ្យ​ជា​វគ្គ​បណ្ដុះបណ្ដាល​ សកម្មភាព​ជំរុញ​ធនធាន​មន្ត្រី​ កីឡាករ​ កីឡា​ការិនី​ជា​បន្តបន្ទាប់​ទៀត។​

ទិដ្ឋភាពបិទវគ្គ

ប្រធាន​សហព័ន្ធ​រូប​បន្ត​លើក​ឡើង​ទៀត​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ជា​លើក​ទី១​ ក្ដី​ ប៉ុន្តែ​ចលនា​ស្ត្រី​ផ្នែក​កីឡា​អេឡិចត្រូនិក​នេះ​មាន​ការ​ផុលផុស​ពិសេស​មាន​ជា​ការ​ចូលរួម​បាន​មួយ​ចំនួន​ទៀត​ផង។​ ឯកឧត្ដម​បាន​លើក​ទឹកចិត្ត​ស្ត្រីៗ​សូម​បន្ត​ចូលរួម​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​បង្ហាញ​ពី​ភាព​ក្លាហាន​ បញ្ជាក់​ថា​បុរស​ធ្វើ​កិច្ចការ​ទាំង​នេះ​បាន​ នារីៗ​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា។​

ទិដ្ឋភាពបិទវគ្គ

រំលឹក​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ កម្រិត​មូលដ្ឋាន​នេះ​ធ្វើ​ឡើង​រយៈពេល​ ៥ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៣។​ សិក្ខាកាម​ចូលរួម​មាន​ ៣១​នាក់​ ស្រី៥នាក់​ ប្រុស​ ២៦​នាក់​ និង​គ្រូ​ឧបទេស​ចំនួន​ ៨នាក់​ផង​ដែរ។​ ពិធី​បិទ​វគ្គ​ចៅក្រម​ អាជ្ញាកណ្ដាល​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​ទីស្នាក់ការ​ NOCC៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី