តោះ! ភ្ជុំដឹកគ្រុឌទៅស្រុក ហើយត្រៀមខ្លួនឈ្នះមហារង្វាន់ទាំងអស់គ្នា!

  • 2023-09-26 07:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលាល្អ អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ! ស្រាបៀរគ្រុឌបន្តចែករំលែកពេលវេលាល្អ ពេលវេលារីករាយ ជាមួយអតិថិជននៅទូទាំងប្រទេស ដែលផ្តល់នូវឱកាសឈ្នះមហារង្វាន់រថយន្តភីកអាប់ Isuzu D-Max V-Cross ដ៏ថ្មីសន្លាងរហូតដល់ទៅ ៥​ គ្រឿង បន្ថែម ម៉ូតូ Honda Dream ស៊េរីថ្មីរាប់ពាន់គ្រឿង និងរង្វាន់ទឹកប្រាក់សុទ្ធរាប់លានរៀលក្នុងឱកាសជួបជុំដ៏រីករាយ។

គ្រុឌបានរកឃើញអតិថិជនជាច្រើននាក់បានឈ្នះរង្វាន់ដ៏អស្ចារ្យពីស្រាបៀរគ្រុឌជារៀងរាល់ថ្ងៃ។ ពួកគាត់ពិតជារំភើបដែលទទួលបានរង្វាន់ពិតៗ ចែកដល់ដៃផ្ទាល់ ហើយបន្តចែករំលែកពេលវេលាល្អជាមួយគ្នា។ ភ្ជុំឆ្នាំនេះកាន់តែពិសេស ពេលវេលាល្អក៏មានកាន់តែច្រើន ព្រោះស្រាបៀរគ្រុឌ នឹងផ្តល់ជូនមហារង្វាន់រឹតតែច្រើន ដើម្បីឲ្យអតិថិជននៅគ្រប់ខេត្តក្រុងមានពេលវេលាសប្បាយរីករាយជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។

លើសពីការផ្តល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់! លើសពីរសជាតិ និងគុណភាពទទួលស្គាល់លំដាប់ពិភពលោក ស្រាបៀរគ្រុឌជាស្រាបៀរក្នុងស្រុកដ៏ពេញនិយមនៅលើទីផ្សារកម្ពុជាផលិតឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលបង្កើតភាពភ្ញាក់ផ្អើលនៅលើឆាកអន្តរជាតិ ជាមួយការទទួលបានពានរង្វាន់បញ្ជាក់ពីគុណភាពប្រណិតជាបន្តបន្ទាប់ពីស្ថាប័នអន្តរជាតិកំពូលៗ ដូចជាទទួលបានមេដាយមាសពីរឆ្នាំជាប់ៗគ្នាពីស្ថាប័ន Monde Selection សម្រាប់ឆ្នាំ ២០២២ និងឆ្នាំ២០២៣ ព្រមទាំងបានឈ្នះពានរង្វាន់ពីរផ្ទួនគ្នាពីស្ថាប័ន World Beer Awards សម្រាប់ឆ្នាំ ២០២៣។

អតិថិជនជាវស្រាបៀរ គ្រុឌ កាន់តែច្រើន ឱកាសឈ្នះរង្វាន់រឹតតែច្រើន។ អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក។ ពេលវេលាល្អ ពេលវេលាជួបជុំរីករាយ ហើយឈ្នះមហារង្វាន់ដ៏អស្ចារ្យពីស្រាបៀរគ្រុឌ!

អត្ថបទពេញនិយម
អត្ថបទថ្មី