ឯកឧត្ដម កែ ប៊ុនខៀង៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលហាត់ប្រាណនឹងធ្វើឲ្យមហាជនហាត់ប្រាណបានត្រឹមត្រូវ និងប្រសិទ្ធភាព
- 2023-09-26 09:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម កែ ប៊ុនខៀង៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលហាត់ប្រាណនឹងធ្វើឲ្យមហាជនហាត់ប្រាណបានត្រឹមត្រូវ និងប្រសិទ្ធភាព
ចន្លោះមិនឃើញ
ឯកឧត្ដម កែ ប៊ុនខៀង បញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាពដែលទើបបញ្ចប់ទៅនេះនឹងជួយដល់ការហាត់ប្រាណរបស់ស្រទាបមហាជនឲ្យហ្វឹកហាត់កីឡាបានត្រឹមត្រូវ តាមក្បួន ប្រកបដោយប្រសិទ្ធភាពទៀតផង។
ឯកឧត្ដម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចុប្បន្ននេះមើលតាមជាក់ស្ដែងគឺសកម្មភាពកីឡា ពិសេសការហាត់ប្រាណរបស់មហាជនមានការផុលផុសជាខ្លាំង។ សកម្មភាពកីឡា ក្លឹបហាត់ប្រាណមានចំនួនកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់។
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាពនេះគឺធ្វើយ៉ាងណាឲ្យការបង្ហាត់ ការហាត់ប្រាណនេះមានស្តង់ដាររួមដែលធានាដល់សុខភាពពិតប្រាកដរបស់ប្រជាជន។ ព្រោះថាបើមិនមានវិទ្យាសាស្ត្រក្នុងលំហាត់ប្រាណ ឬការលេងកីឡានោះទេវានឹងមិនជួយដល់សុខភាពហើយបង្កជាបញ្ហាសុខភាពទៅវិញទេ។
បញ្ជាក់ដែរថាវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តកាយសប្បទាប្រជាជន នេះមានសិក្ខាមចូលរួមសរុប ៣៣នាក់ មកពីរាជធានីខេត្ត និងបណ្ដាក្លឹបហាត់ប្រាណមួយចំនួននៅភ្នំពេញ។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិ៕