ក្រុមហ៊ុន Aegies Fund Management Plc បានរៀបចំសន្និសីទសារព័ត៌មានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ

  • 2023-09-26 09:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន Aegies Fund Management Plc., បានរៀបចំពិធីសន្និសីទសារព័ត៌មានរបស់គម្រោង Aegies CIS Fund ដើម្បីណែនាំអំពីគម្រោងវិនិយោគរួម (CIS) ដែលនឹងមកដល់នាពេលខាងមុខរបស់ខ្លួននៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ ភ្ញៀវកិត្តិយសប្រហែលជា ១០០នាក់ រួមទាំងតំណាងមកពីធនាគារធំៗ ស្ថាប័នបរធនបាលកិច្ច គណនេយ្យករ ក្រុមហ៊ុនច្បាប់ និងដៃគូយុទ្ធសាស្ត្រផ្សេងទៀតបានអញ្ជើញចួលរួមធ្វើជាសាក្សីនាឱកាសដ៏សំខាន់នេះ ក្នុងការចូលរួមអភិវឌ្ឍទីផ្សារមូលបត្ររបស់កម្ពុជា។

គម្រោងវិនិយោគរួម (CIS) មានគោលបំណងប្រមូលផ្តុំមូលនិធិនៃក្រុមវិនិយោគិន យកមកគ្រប់គ្រង និងវិនិយោគឱ្យពួកគេដោយអ្នកគ្រប់គ្រងមូលនិធិ តាមរយៈក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានវិជ្ជាជីវៈច្បាស់លាស់មួយ។ គម្រោងនេះអាចបង្កើតផលលាភត្រឡប់មកវិញនៃការវិនិយោគបានកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់វិនិយោគិន ស្របទៅតាមគោលការណ៍នៃការចែករំលែកអត្ថប្រយោជន៍ និងហានិភ័យ។

មូលនិធិទីផ្សាររូបិយវត្ថុ ត្រូវបានវិនិយោគជាចម្បងលើឧបករណ៍រយៈពេលខ្លីដែលមានប្រាក់ចំណូលថេរ ដូចជាប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារ ឯកសារពាណិជ្ជកម្ម សញ្ញាបណ្ណរដ្ឋាភិបាលរយៈពេលខ្លី និងសញ្ញាបណ្ណសាជីវកម្ម ការទិញមូលបត្របំណុល និងមូលបត្ររយៈពេលខ្លីផ្សេងទៀត។ មូលបត្រទាំងនេះ ផ្តល់នូវការត្រឡប់មកវិញប្រកបដោយស្ថេរភាពសាច់ប្រាក់ងាយស្រួល និងសុវត្ថិភាពខ្ពស់ ដូច្នេះជាទូទៅត្រូវបានប្រើប្រាស់ជាជម្រកសុវត្ថិភាពដើម្បីរក្សាទុកសាច់ប្រាក់មុនពេលធ្វើការវិនិយោគថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសដែលមានអត្រាការប្រាក់ខ្ពស់គួរសម (ដូចជាប្រទេសកម្ពុជា) ការវិនិយោគមិនត្រឹមតែមានលំហូរសាច់ប្រាក់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍វិនិយោគដែលមានស្ថេរភាពជាមួយនឹងប្រាក់ចំណូលខ្ពស់ជាងផងដែរ។

នៅឆ្នាំ២០១៩ ក្រុមហ៊ុន AEGIES FUND MANAGEMENT PLC. ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា និងទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (SERC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ AEGIES ជាក្រុមហ៊ុនឯករាជ្យគ្រប់គ្រងទ្រព្យសកម្ម ឈានមុខគេ។ Aegies បាននាំស្ថាប័នធនាគារធំៗក្នុងស្រុក ស្ថាប័នបរធនបាលកិច្ចដែលប្រកបដោយវិជ្ជាជីវៈ ស្ថាប័នគណនេយ្យករកំពូលទាំងបួនរបស់ពិភពលោក និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនច្បាប់ដែលមានវិជ្ជាជីវៈ ជាមួយនឹងក្រុមវិនិយោគតៃវ៉ាន់ ដើម្បីផ្តល់ជូនវិនិយោគិនទូទាំងពិភពលោកនូវផលិតផលហិរញ្ញវត្ថុដែលគិតគូរពីសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។

ក្នុងនាមជាផ្នែកមួយនៃឧស្សាហកម្មគ្រប់គ្រងមូលនិធិរបស់កម្ពុជា ក្រុមហ៊ុន Aegies បានប្តេជ្ញាចិត្តក្នុងការជំរុញទីផ្សារមូលបត្ររបស់កម្ពុជា។ តាមរយៈការប្រើប្រាស់បទពិសោធដ៏ទូលំទូលាយរបស់ខ្លួនក្នុងការគ្រប់គ្រងមូលនិធិដែលប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំ នាយកប្រតិបត្តិ Aegies លោកស្រីបណ្ឌិត Sarah Hsu បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនក្នុងការផ្តល់នូវសេវាកម្មវិនិយោគមូលនិធិ CIS ស្តង់ដារខ្ពស់បំផុតដល់វិនិយោគិននៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។

អត្ថបទថ្មី