ស្ងាត់ៗ! Mark Zuckerberg ប្រកាស​ចេញ​បច្ចេកវិទ្យា៣ ភ្ញាក់ផ្អើលបំផុត

  • 2023-09-28 03:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះ លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta បាន​ប្រកាស​ចេញ​បច្ចេកវិទ្យាធំៗ៣ ក្នុងព្រឹត្តិការណ៍ Meta Connect នៅ Menlo Park រដ្ឋកាលីហ្វ័រញ៉ា គឺ បច្ចេកវិទ្យា AI, កាស Quest 3 និង វែនតាវៃឆ្លាត Ray-Ban។

AI

វា​ជា AI Stickerដែលនឹង​​ត្រូវ​ដាក់នៅលើ Platform របស់ Meta ដូចជា Facebook, Messenger, WhatsApp និង Instagram។ វា​នឹង​បង្កើត​ចេញដោយ​ខ្លួនវាតែម្តង​នូវ customized stickers ​សម្រាប់ការឆាត និង Stories របស់​អ្នកប្រើប្រាស់។ AI tool នឹង​បម្លែង​អក្សរ​ (ភាសាអង់គ្លេស) ដែលអ្នកសរសេរ ទៅ​ជារូប​ Sticker ភ្លាមៗ​ជាមួយគុណភាព​ខ្ពស់។ ក្រៅពីនេះ វាក៏មានមុខងារកែរូបភាព​ជាមួយ AI និង​អាច​ផ្លាស់ប្តូរ​ background រូបភាព​របស់អ្នកទៀតផង ដោយផ្លាស់ប្តូរតាម​អ្វីដែល​អ្នកបានសរសេរ។ វា​ក៏មាន AI ChatBot ផងដែរ។

កាស Quest 3

កាស​នេះ​ត្រូវបាន​ធ្វើឱ្យប្រសើរឡើង​ជាងមុន ដោយ​អាចមើលឃើញ​រួមគ្នាទាំងទិដ្ឋភាពពិត (AR) និងសិប្បនិម្មិត (VR) ឬហៅថា ទិដ្ឋភាពចម្រុះ (Mixed Reality) ជាលើកដំបូង ក្នុងពេល​ពាក់កាស​ Quest 3 នេះ ដើម្បីលេង​ហ្គេម មើលវីដេអូ ឬរុករកពិភព Metaverse ជាដើម។ ជាមួយ​បច្ចេកវិទ្យាកាសថ្មីនេះ អ្នក​ក៏អាចបង្កើត​ផ្ទាំងរោងកុនសិប្បនិម្មិត ដើម្បីទស្សនា​ខ្សែភាពយន្តផងដែរ។

វែនតាវៃឆ្លាត Ray-Ban

លក្ខណៈពិសេស​បំផុត​របស់​វែនតានេះ គឺ​មាន​សមត្ថភាពអាច live streaming បានជាលើកដំបូង។ វា​ធ្វើការ​លឿន និង​ដំណើរការបម្លែងរូបភាពប្រសើរ​ជាងមុន ព្រមទាំង​ការថតវីដេអូ​រក្សាលំនឹង​បានយ៉ាងល្អ។ ក្រៅពីនេះ វាក៏មានមុខងារ​បញ្ជា​ដោយ​ប្រើសំឡេងផងដែរ។ ឧទាហរណ៍នៅពេល​អ្នកនិយាយ «Hey Meta, Send Photo to Heidi» នោះវែនតានេះ​នឹង​ថតរូបភាព ហើយ​ផ្ញើទៅ​ឈ្មោះនោះ​ដោយផ្ទាល់​ក្នុង app ដែល​អ្នកតែងតែ​ឆាតជាមួយ ដោយមិនចាំបាច់ដកទូរសព្ទ​ចេញពីហោប៉ៅនោះទេ។ វែនតាវៃឆ្លាតនេះ ក៏ស្រូបសំឡេង​បានយ៉ាងច្បាស់ល្អ ដោយ​បំពាក់មក​ជាមួយមីក្រូហ្វូនចំនួន៥ឯណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី