សង្វៀន​ប្រដាល់​ TV5​ បាន​វិល​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ប្រដាល់​វិញ​ហើយ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​

  • 2023-09-29 05:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​គុន​ខ្មែរ​ TV5​ បាន​វិល​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​វិញ​ហើយ​នៅ​ថ្ងៃ​អាទិត្យ​ ទី១​ ខែ​តុលា​ ឆ្នាំ​២០២៣​ ខណៈ​អ្នក​នៅ​តំបន់​ព្រែកកំពិស​អាច​ចូល​ទស្សនា​ដោយ​សេរី​ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ។​

លោក​ ហួង​ តារាមុនី​

លោក​ ហួង​ តារាមុនី​ អគ្គនាយក​ស្ថានីយ​ប៉ុស្តិ៍លេខ៥​ បាន​ឲ្យ​ដឹង​ថា​ TV5​ តែងតែ​គិតគូរ​ និង​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ ពិសេស​នោះ​គឺ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​ជា​កេរ្តិ៍មរតក​ដូនតា​ខ្មែរ​នេះ​តែ​ម្ដង។​ ក្រោម​ការ​សហការ​ពី​ក្រសួង​អប់រំ​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ជា​មួយ​ខាង​ស្ថានីយ​របស់​លោក​កន្លង​មក​តែងតែ​បង្កើត​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​ប្រដាល់​ពិសេស​ៗ​ជា​ច្រើន​ក្នុង​ការ​បម្រើ​អារម្មណ៍​ប្រិយមិត្ត​អ្នក​គាំទ្រ​ទស្សនា​កម្សាន្ត​នៅ​ចុង​សប្ដាហ៍។​

ទិដ្ឋភាពសន្និសីទព្រឹកមិញ

អគ្គនាយក​ស្ថានីយ​ខាង​លើ​បន្ថែម​ទៀត​ថា​ ឥលូវ​សប្ដាហ៍​នេះ​ស្ថានីយ​បាន​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​វិញ​ហើយ​នៅ​​រៀងរាល់​ល្ងាច​ថ្ងៃ​អាទិត្យ។​ លោក​សន្យា​ដែរ​ថា​នឹង​នាំ​យក​នូវ​កីឡាករ​ល្អៗ​ និង​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ពិសេស​ប្លែក​ៗ​ដើម្បី​ប្រិយមិត្ត​បាន​ទស្សនា​សប្បាយ​រីករាយ។​ ដូច្នេះ​មហាជន​អាច​មក​ចូលរួម​គាំទ្រ​ទស្សនា​ដោយ​ផ្ទាល់នៅ​សង្វៀន​ TV5​ ព្រែកកំពិស​ដោយ​សារី។​

សមាសភាព​ប្រកួតសប្ដាហ៍នេះ

បញ្ជាក់​ដែរ​ថា​ សង្វៀន​ប្រដាល់​ TV5​ បាន​ផ្អាក​ការ​ប្រកួត​របស់​ខ្លួន​មួយ​រយៈ​ធំ​មក​ហើយ​ទើប​តែ​បើក​ប្រកួត​វិញ​នេះ​ទេ​នៅ​ថ្ងៃ​អាទិត្យ​ ទី១​ ខែ​តុលា​ ឆ្នាំ​២០២៣​។​ សម្រាប់​សមាសភាព​សប្ដាហ៍​ទី១​ នេះ​ រួម​មាន​កីឡាករ រិន​ សារ័ត្ន​ អេលីត​ សម្ផស្ស​ វ៉ាន់​ វឿន​ និង​កីឡាករ​ថៃ​ ជា​ច្រើន​នាក់​ផង​ដែរ។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​