ក្រុមហ៊ុន ស៊ីឃ្យួរីធីរីស្ប៉ន(ខេមបូឌា)ឯ.ក. និងក្រុមហ៊ុន ហួយវ័ន អ៉ិនសួរេន ម.ក សហការគ្នាក្នុងការផ្តល់សេវាកម្មដោះស្រាយសំណងយ៉ាងឆាប់រហ័ស
- 2023-10-02 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ស៊ីឃ្យួរីធីរីស្ប៉ន(ខេមបូឌា)ឯ.ក. និងក្រុមហ៊ុន ហួយវ័ន អ៉ិនសួរេន ម.ក សហការគ្នាក្នុងការផ្តល់សេវាកម្មដោះស្រាយសំណងយ៉ាងឆាប់រហ័ស
ចន្លោះមិនឃើញ
នាថ្ងៃទី 29 ខែកញ្ញានេះក្រុមហ៊ុន Security Response (Cambodia) Co., Ltd. ហៅកាត់ GSR Security និងក្រុមហ៊ុនធានារ៉ាប់រងហួយវ័ន បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិលើសេវាកម្មដោះស្រាយសំណងឆាប់រហ័សដល់ទីតាំងកើតហេតុលើធានារ៉ាប់រងយានយន្ត ដែលនេះក៏ជាកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំដំបូងនៅកម្ពុជា រវាងក្រុមហ៊ុនសេវាសន្តិសុខនិងវិស័យផ្សេងទៀត ហើយក៏ជាការលើកកម្ពស់ជាផ្លូវការនូវលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិស័យធានារ៉ាប់រង និងវិស័យផ្សេងទៀតផងដែរ និងការផ្តល់នូវសេវាកម្មដោះស្រាយសំណងដ៏ឆាប់រហ័ស និង 24/7 ជូនដល់អតិថិជនរបស់ហួយវ័ន អ៊ិនសួរេន។
លោកស្រី សាលី សូឡឺវ៉ាន់ អគ្គនាយិកាក្រុមហ៊ុនធានារ៉ាប់រងហួយវ័នក្នុងពិធីថ្លែងសុន្ទរកថា លោកស្រីមានប្រសាសន៍ថា ប្រតិបត្តិការបច្ចុប្បន្នរបស់ក្រុមហ៊ុនធានារ៉ាប់រងហួយវ័ន ផ្តោតលើប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ សេវាកម្មល្បឿនលឿន និងមានប្រសិទ្ធភាពខ្ពស់ គឺជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ពន្លឿនល្បឿននៃការដោះស្រាយសំណង សន្សំសំចៃពេលវេលារបស់អតិថិជន យល់ច្បាស់ពីស្ថានភាពគ្រោះថ្នាក់របស់អតិថិជន និងបញ្ជៀសការខូចខាតបន្តទៀត ហើយនេះគឺជាបញ្ហាចំបងដែលហួយវ័នប្តេជ្ញាចិត្តក្នុងការដោះស្រាយ។ ដោយសារតែការផ្តោតសំខាន់លើតម្រូវការខ្ពស់ របស់អតិថិជន ក្រុមហ៊ុនធានារ៉ាប់រងហួយវ័នតែងស្វែងរកវិធីសាស្រ្តថ្មីៗជានិច្ច ដើម្បីពង្រឹងបន្ថែមឱ្យកាន់តែប្រសើរឡើង។
កិច្ចសហប្រតិបត្តិការជាមួយ GSR Security គឺជារបកគំហើញដ៏សំខាន់មួយ ក្រុមហ៊ុនធានារ៉ាប់រងហួយវ័ន នឹងអាចប្រើប្រាស់កម្លាំងល្បាតពិសេស 24 ម៉ោងរបស់ ក្រុមហ៊ុន GSR Security នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្ដផ្សេងៗទៀត ដើម្បីឆ្លើយតបបានឆាប់រហ័សនៅពេលដែលអតិថិជនមានតម្រូវការពេលមានឧបទេ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ណាមួយ។ តាមរយៈកិច្ចសហការនេះ សេវាកម្មយើងអាចទៅដល់កន្លែងទីតាំងគ្រោះថ្នាក់ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ ដែលធ្វើអោយប្រសើរឡើងនូវដំណើរការដោះស្រាយការទាមទារសំណងរបស់ធានារ៉ាប់រងហួយវ័ន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានការទុកចិត្តពីអតិថិជន។
លោក Qi ស្ថាបនិកក្រុមហ៊ុន GSR Security បាននិយាយថា ក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីការបង្កើត GSR Security ផ្នែកសេវាកម្មសន្តិសុខ រួមមាន: សេវាបញ្ជូនឆ្មាំសន្តិសុខ សេវាបញ្ជូនអង្គរក្ស និងការឆ្លើយតបយ៉ាងឆាប់រហ័ស និងការបណ្តុះបណ្តាលផ្នែកសុវត្ថិភាពជាមួយនឹងគម្រោងជាង ៣០ និងបុគ្គលិកជាង 200នាក់ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។ ពេលនេះក្រុមហ៊ុនបានដាក់ពង្រាយមជ្ឈមណ្ឌលបញ្ជាការដ្ឋាន 24/7 នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងក្រុមល្បាត 24 ម៉ោងនៅតាមទីប្រជុំជននានា ដូច្នេះក្នុងករណីទទួលបានការសុំជំនួយ ក្រុមសន្តិសុខរបស់ GSR អាចទៅដល់បានយ៉ាងឆាប់រហ័ស គ្រប់ទីកន្លែងណាមួយក្នុងទីក្រុងក្នុងរយៈពេល ១៥ នាទីដោយផ្តល់ឱ្យអតិថិជននូវការការពារយ៉ាងរហ័សបំផុត។
កិច្ចសហប្រតិបត្តិការសេវាកម្មដោះស្រាយសំណងឆាប់រហ័សនេះជាមួយក្រុមហ៊ុនធានារ៉ាប់រងហួយវ័ន គឺជាជំហានដំបូងក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ បន្ទាប់មកទៀត យើងនឹងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន ដើម្បីសិក្សាពីសេវាកម្មជាក់ស្តែង និងមានប្រយោជន៍បន្ថែមទៀតសម្រាប់អតិថិជន ហើយនាំយកមកកាន់ទីផ្សារដោយផ្អែកលើគោលការណ៍នៃ "ការការពារ ការឆ្លើយតប ការដោះស្រាយ និងការបង្ហាញព័ត៌មានលម្អិត"។