Hazard នឹង​ត្រលប់​មក​ទីលាន​បាល់ទាត់​វិញ ក្រោយ​ផ្ដាច់​កុងត្រា​ជាមួយ Real

  • 2023-10-03 10:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​កីឡាករ Eden Hazard នឹង​ត្រលប់​មក​លេង​បាល់ទាត់​វិញ​នៅ​ក្នុង​ខែ​តុលា​នេះ ក្រោយ​ពេល​ដែល​ខ្លួន​បាន​ផ្ដាច់​កុងត្រា​ជាមួយក្លឹប Real Madrid កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង L’Équipe កីឡាករ​រូប​នេះ​នឹង​លេង​ក្នុង​ប្រកួត​សប្បុរសធម៌​មួយ​នៅ​ក្នុង​ស្រុក​បារាំង​ជាមួយ​នឹង​អតីត​កីឡាករ​ល្បីៗ​មួយ​ចំនួន​ដូច​ជា Laurent Blanc និង​ Didier Deschamps។

សូម​ជម្រាប​ផង​ដែរ​ថា Hazard នា​ពេល​នេះ​ជា​កីឡាករ​ដែល​គ្មាន​ក្លឹប។ កីឡាករ​រូប​នេះ​បាន​ព្រមព្រៀង​ផ្ដាច់​កុងត្រា​ជាមួយ Real Madrid កាល​ពី​ខែ​មិថុនា​ ឆ្នាំ​នេះ ក្រោយ​លេង​នៅ​ទីនោះ​អស់​រយៈពេល​ជាង ៤ឆ្នាំ។

មាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា អ្នក​នៅ​ស្រុក​បារាំង​ចាប់​អារម្មណ៍​ចង់​នាំ​ Hazard ទៅ​លេង តែ​សាមី​ខ្លួន​បាន​បដិសេធ ដែល​បណ្ដាល​ឱ្យ​មាន​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា អតីត​កីឡាករ​ឆ្នើម​របស់ Chelsea រូប​នេះ​អាច​នឹង​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​តែ​ម្ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី