អស់ពីរឿងគ្រឿងញៀន ផ្លូវភេទ ពេលនេះ Seungri ត្រូវផុងខ្លួន ដោយសាររឿងស្រីឡើងវិលក្បុង
- 2023-10-04 04:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីរឿងគ្រឿងញៀន ផ្លូវភេទ ពេលនេះ Seungri ត្រូវផុងខ្លួន ដោយសាររឿងស្រីឡើងវិលក្បុង
ចន្លោះមិនឃើញ
Seungri (អតីតសមាជិកក្រុម BIGBANG) បានធ្វើឲ្យមជ្ឈដ្ឋានទាំងអស់មានការភ្ញាក់ផ្អើលជាថ្មី ទាក់ទងនឹងការបង្ករឿងចម្រូងចម្រាស សូម្បីតែក្រោយពីការដោះលែងពីពន្ធនាគារ ក៏ការចង់ដឹងចង់ឃើញ និងការព្រួយបារម្ភក្នុងកម្រិតស្មើគ្នាដែរ។ ថ្មីៗនេះលោកត្រូវបានគេលើកឡើងថា មានជម្លោះមួយដែលមានស្ត្រីពីរនាក់។
កាលពីថ្ងៃទី ០៤ ខែមេសា Dispatch បានទម្លាយថា Seungri ត្រូវបានគេរកឃើញថាបានជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវដ៏ស្មុគស្មាញមួយទៀតជាមួយនារីពីរនាក់ (A និង B)។ របាយការណ៍បានបង្ហាញថា Seungri ឈប់សម្រាកនៅកោះបាលីជាមួយនារីពីរនាក់។ ដោយគម្រោងដំបូងគឺ ជាការធ្វើដំណើរធម្មតាៗប៉ុណ្ណោះ ជាមួយនាង A បន្ទាប់មកចែកផ្លូវជាមួយនាង លោកក៏បន្តណាត់ជួបជាមួយនាង B។
Seungri ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយនឹងនាង A ប៉ុន្តែក្រោយមករឿងរ៉ាវនៃទំនាក់ទំនងពីអតីតរបស់ខ្លួនជាមួយនឹងនាង B ក៏រើឡើងវិញ។ បន្ថែមពីនេះនាង B បានគូសបញ្ជាក់ថា Seungri បានផ្តាច់ទំនាក់ទំនងជាមួយនឹងអ្នកមានឥទ្ធិពលលើ Instagram គឺ Yoo Hae Won ដែលលោកមានពាក្យចចាមអារ៉ាមថាបានជួបគ្នាកាលពីមុនមក។
ក៏មានពាក្យលេចឮថា A និង B បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គម ហើយអ្នកទាំងពីរសុទ្ធតែមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ Seungri។ អ្នកទាំងពីរថែមទាំងបានឃុបឃិតគ្នារៀបចំគម្រោងធ្វើដំណើរទៅកោះបាលីខាងលើទៀតផង។ ដើម្បីធ្វើឲ្យរឿងនេះកាន់តែច្របូកច្របល់ នាង B បានថតរូបសុំទោស Seungri ដែលរូបនោះត្រូវបានបញ្ជូនបន្តទៅកាន់នាង A។
Seungri ត្រូវបានគេលាតត្រដាងការពិត ក្នុងនាមជាម្ចាស់ភាគហ៊ុនសំខាន់ប្រចាំក្លឹបរាត្រីដែលពេញទៅដោយរឿងចម្រូងចម្រាស Burning Sun។ ការចោទប្រកាន់ជាច្រើន រួមទាំងការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសផ្លូវភេទ ការរួមគំនិតជាមួយការកាត់ទោស ការគេចពន្ធ និងការរំលោភត្រូវធ្វើឲ្យលោក ត្រូវតែចាកចេញពីពិភពសិល្បៈ។
ក្រោយមកនៅក្នុងខែមករា ឆ្នាំ ២០២០ Seungri ត្រូវបានចោទប្រកាន់ពីបទល្មើសសរុបចំនួន ៩ រួមទាំងការប្រព្រឹត្តិខ្លួនជាឈ្មួញកណ្ដាល នៃអំពើពេស្យាចារ ការរំលោភលើច្បាប់ផ្តន្ទាទោសអំពើហិង្សាផ្លូវភេទ និងការកេងបន្លំ និងមានបទល្មើសផ្សេងៗទៀត។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប៉ុន្តែជាប់ពន្ធនាគារតែប្រាំមួយខែប៉ុណ្ណោះ នៅមុនពេលដែលលោកត្រូវបានដោះលែងក្នុងខែកុម្ភៈ ឆ្នាំ ២០២១។
ចាប់តាំងពី Seungriត្រូវបានដោះលែង លោកក៏ក្លាយជាចំណាប់អារម្មណ៍ម្តងទៀត នៅពេលដែលត្រូវបានគេប្រទះឃើញទៅមើលការប្រគុំតន្ត្រី Singapore Grand Prix ឆ្នាំ ២០២៣ យ៉ាងរីករាយ ជាមួយតារាតៃវ៉ាន់ ទាំងដែលខ្លួនពួកគេកំពុងប្រឈមមុខនឹងការរឹតបន្តឹងដោយសារការចោទប្រកាន់គ្រឿងញៀន។ លោកក៏ត្រូវបានគេមើលឃើញនៅក្លឹបផ្សេងៗជាបន្តបន្ទាប់ហាក់មិនខ្វល់នឹងការមើលពីមជ្ឈដ្ឋានជុំវិញខ្លួនឡើយ។
ភាពចម្រូងចម្រាសរវាងស្ត្រីពីរនាក់នាពេលថ្មីៗនេះបានធ្វើឱ្យលោកវិលទៅរកការផ្តោតអារម្មណ៍ និងធ្វើឱ្យខូចរូបភាពខាងក្រៅរបស់លោកថែមមួយកម្រិត ដោយបង្កើតជាសំណួរអំពីដំណើររឿងទាំងមូល ក្រោយការដោះលែងពីពន្ធនាគារ។ ជីវិតក្រោយការជាប់ពន្ធនាគាររបស់ Seungri គឺច្បាស់ជាពោរពេញដោយភាពចម្រូងចម្រាស ហើយសកម្មភាពរបស់លោកនៅតែបន្តក្លាយជាការជជែកវែកញែកអំពីចរិតលក្ខណៈ និងរឿងអតីតកាលរបស់លោក៕