ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2030 នឹងធ្វើឡើងនៅ ប្រទេសចំនួន 6 ក្នុងទ្វីបចំនួន 3

  • 2023-10-05 03:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ត្រូវបានដាក់ឈ្មោះជាសហម្ចាស់ផ្ទះ ដោយការប្រកួតបើកឆាកចំនួន 3 ធ្វើឡើងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup 2030។ ការប្រកួតបើកឆាកនៅអាមេរិកខាងត្បូងគឺដើម្បីប្រារព្ធខួបមួយសតវត្សនៃការប្រកួត World Cup ព្រោះវានឹងមានរយៈពេល 100 ឆ្នាំចាប់តាំងពីការប្រកួតបើកឆាកក្នុងទីក្រុង Montevideo។

FIFA ក៏បានបញ្ជាក់ នូវការដេញថ្លៃពីប្រទេសមកពីសហព័ន្ធបាល់ទាត់អាស៊ី ហើយសហព័ន្ធកីឡាបាល់ទាត់អូសេអានីនឹងត្រូវបានពិចារណាសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2034។ បន្ទាប់ពីការសម្រេចពី FIFA អារ៉ាប៊ីសាអូឌីតបានប្រកាសថាខ្លួននឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup នៅឆ្នាំ 2034។

ការសម្រេចចិត្តរបស់ FIFA ក្នុងការធ្វើរៀបចំ ការធ្វើជាម្ចាស់ផ្ទះការប្រកួតនៅ ទ្វីប ចំនួន 3 នេះបានទទួលរងការរិះគន់ ដោយមានអ្នកគាំទ្រម្នាក់បានចោទប្រកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកថាបានចូលរួមក្នុងការបំផ្លាញការប្រកួតដ៏អស្ចារ្យបំផុតនៅលើផែនដី។ ដោយឡែក ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ “នៅក្នុងពិភពលោកដែលបែកបាក់គ្នា FIFA និងបាល់ទាត់គឺរួបរួមគ្នា”។

"ក្រុមប្រឹក្សា FIFA ដែលតំណាងឱ្យពិភពបាល់ទាត់ទាំងមូលបានយល់ព្រមជាឯកច្ឆ័ន្ទដើម្បីអបអរសាទរខួបមួយសតវត្សនៃ FIFA World Cup ដែលការប្រកួតលើកដំបូងត្រូវបានលេងនៅអ៊ុយរូហ្គាយក្នុងឆ្នាំ 1930 តាមរបៀបសមស្របបំផុត”។

"នៅឆ្នាំ 2030 យើងនឹងមានការបោះជំហានជាសកល ដោយរៀបចំការប្រកួតនៅ ទ្វីបចំនួនបី គឺ អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង ដែល ប្រទេសចំនួន 6 រួមមាន អាហ្សង់ទីន ម៉ារ៉ុក ប៉ារ៉ាហ្គាយ ព័រទុយហ្គាល់ អេស្ប៉ាញ និងអ៊ុយរូហ្គាយ នឹងធ្វើជាសហម្ចាស់ផ្ទះស្វាគមន៍ និងបង្រួបបង្រួមពិភពលោក និងរៀបចំការប្រកួតដ៏ស្រស់ស្អាតជាមួយគ្នា។ រយៈពេល 100 ឆ្នាំ ជាមួយនឹង FIFA World Cup”។ នេះបើតាមការបញ្ជាក់ពីប្រធាន FIFA លោក Gianni Infantino។

ទីក្រុង Montevideo ក្នុងប្រទេសអ៊ុយរូហ្គាយ ដែលជាទីក្រុងដែលធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup លើកដំបូងក្នុងឆ្នាំ 1930 នឹងរៀបចំការប្រកួតបើកឆាកនៅឆ្នាំ 2030 ហើយប្រទេសអាហ្សង់ទីន និងប៉ារ៉ាហ្គាយ នឹងរៀបចំការប្រកួតបន្តបន្ទាប់។ ប្រសិនបើសំណើឆ្នាំ 2030 ត្រូវបានអនុម័តនោះ ម៉ារ៉ុកនឹងក្លាយជាប្រទេសអាហ្វ្រិកទី 2 ដែលធ្វើជាម្ចាស់ផ្ទះ World Cup បន្ទាប់ពីអាហ្វ្រិកខាងត្បូងដែលបានរៀបចំការប្រកួតក្នុងឆ្នាំ 2010៕

អត្ថបទ ៖ សង្ហា