ប៊ូស៊ីខូចតែ១ទេ តើគួរប្តូរតែ១ហ្នឹង ឬគួរប្តូរថ្មីទាំងអស់?

  • 2023-10-06 07:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់រថយន្តសាំង ប៊ូស៊ី គឺជាគ្រឿងបង្គុំដ៏សំខាន់បំផុតមួយ ដែលមានតួនាទីផ្តល់ផ្កាភ្លើងដើម្បីដុតបញ្ឆេះល្បាយឥន្ធនៈជាមួយល្បាយខ្យល់ក្នុងបន្ទប់ចំហេះនៃស៊ីឡាំងម៉ាស៊ីននីមួយៗ ដើម្បីឱ្យរថយន្តអាចដំណើរការទៅបាន។

ចំនួនប៊ូស៊ីគឺខុសៗគ្នាតាមប្រភេទរថយន្តនីមួយ ពោលគឺបើរថយន្តប្រើម៉ាស៊ីនស៊ីឡាំង៤ នោះគឺប៊ូស៊ីមាន៤គ្រាប់ ហើយបើប្រើម៉ាស៊ីនស៊ីឡាំង៦ គឺមានប៊ូស៊ី ៦គ្រាប់ដែរ ដែលវាត្រូវបានដាក់នៅក្នុងគ្រប់ស៊ីឡាំងនីមួយៗ។

ចុះប្រសិនបើមានប៊ូស៊ីណាមួយខូច ថាតើយើងគួរប្តូរតែ១គ្រាប់នោះចេញ ឬប្តូរទាំងអស់?

នៅពេលប៊ូស៊ីណាមួយបានខូច នោះវានឹងធ្វើឱ្យម៉ាស៊ីនរថយន្តឆេះញាក់កន្ត្រាក់ៗ។ អ្នកក៏អាចសម្គាល់បានថាវាខូច គឺនៅពេលមានលោតសញ្ញាឆេកផ្លឹបផ្លេក ហើយជាន់ហ្គែរកន្ត្រាក់ខ្លាំង ព្រោះតែការដុតបញ្ឆេះក្នុងស៊ីឡាំងមិនស្មើគ្នានិងផ្តល់ថាមពលមិនគ្រប់គ្រាន់។ ជាមួយគ្នានេះ ពេលដែលបញ្ឆេះការ៉ង់ទី វាក៏ញ័រក្បាលរថយន្តខ្លាំងដែរ។

ការពិតទៅ ទោះប៊ូស៊ីណាមួយបានខូច វាក៏មិនឆ្លងទៅប៊ូស៊ីដទៃទៀតដែរ ព្រោះវានៅក្នុងប្លុកស៊ីឡាំងផ្សេងៗគ្នា។ ប៉ុន្តែជាទូទៅ អ្នកជំនាញ បានផ្តល់ការណែនាំឱ្យប្តូរប៊ូស៊ីទាំងអស់តែម្តង ព្រោះដើម្បីអាចឱ្យវាអាចផ្តល់ថាមពលដុតបញ្ឆេះស្មើៗគ្នានៅគ្រប់ស៊ីឡាំង។ ជារួម គួរចៀសវាងប្រើប៊ូស៊ីចាស់លាយថ្មី ពោលគឺគួរប្រើប៊ូស៊ីថ្មីដូចគ្នាទាំងអស់ ដើម្បីឱ្យម៉ាស៊ីនរថយន្តឆេះស្រួល និងមិនស៊ីសាំងច្រើន៕

ប្រភព៖ Vatire

អត្ថបទ៖ សំភី