នរាផាកវ៉េ នៃទីក្រុងនរា តារារះនាទិសបូព៌នៃទីក្រុងភ្នំពេញ

  • 2023-10-06 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុចសំខាន់នៃការអភិវឌ្ឍន៍ និងការតភ្ជាប់ទីក្រុងរណបចំនួន របស់ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) ជម្រុញអោយមានការកកើតនូវស្ពានកោះនរាដ៏ថ្មីសន្លាង ជាមួយនឹងស្ពាននាគភ្លោះឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ដោយបច្ចុប្បន្នភាពនៃដំណើរការសាងសង់នឹងរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ វត្តមាននៃស្ពានថ្មីនេះជាចំណងដៃដ៏ប្រពៃឥតកាត់ថ្លៃបានសម្រាប់ប្រជាជនរស់នៅតំបន់ភាគខាងកើតនៃទីក្រុង ដោយស្ពានថ្មីនេះនឹងក្លាយជាតំណភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ដ៏សំខាន់ និងសកម្មបំផុតរវាងទីក្រុងរណបកោះពេជ្រ ទីក្រុងនរា និងតំបន់ច្បារអំពៅ។ ស្ពានទីក្រុងនរា នឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ១ ដោយការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ព្រមទាំងបង្កើនលំហូរចរាចរណ៍ក្នុងតំបន់ ជម្រុញសកម្មភាពពាណិជ្ជកម្ម និងជាពិសេសជម្រុញសេដ្ឋកិច្ចជាតិ។

សំណង់ស្ពានទីក្រុងនរាដ៏មហិមានេះមានប្រវែងសរុប 824 ម៉ែត្រ ទទឹង 24.5 ម៉ែត្រ សាងសង់អស់ថវិកាប្រហែល 38.6 លានដុល្លារអាមេរិក ហើយត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ឲ្យដំណើរការនៅចុងខែតុលា នៃឆ្នាំ 2023 នេះ។ សំណង់ស្ពាននាគភ្លោះនរាមានប្រវែងសរុប 60 ម៉ែត្រ ទទឹង21 ម៉ែត្រ សាងសង់អស់ថវិកាប្រហែល 1.6លានដុល្លារអាមេរិក ហើយត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ឲ្យដំណើរការនៅចុងខែតុលា នៃឆ្នាំ 2023 នេះផងដែរ។

ជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមមានស្ពាន មហាវិថី និងផ្លូវថ្នល់ថ្មីៗ ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) ក៏បានរៀបចំផ្លូវថ្មើរជើងតាមដងទន្លេមេគង្គ អមជាមួយនឹងសួនផ្កាយ៉ាងស្រស់បំព្រង និងទេសភាពទន្លេមេគង្គ និងទីក្រុងយ៉ាងត្រជាក់ភ្នែកគួរជាទីមនោរម្យ។ ផ្លូវថ្មើរជើងតាមដងទន្លេមេគង្គត្រូវបានប្រសិទ្ធនាមថា នរាផាកវ៉េ។ រចនាបថទាំងមូលត្រូវបានគិតគូរយ៉ាងល្អិតល្អន់និងហ្មត់ចត់ ដោយរៀបចំកែច្នៃនូវទីតាំងធម្មជាតិដ៏ស្រស់ត្រកាលមួយទៅជាទីតាំងសម្រាប់ប្រកបអាជីវកម្ម ផ្សារភ្ជាប់ជាមួយការរស់នៅ និងការលម្ហែកម្សាន្តយ៉ាងល្អឥតខ្ចោះ ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តរស់នៅបែបទីក្រុងផង និងមានធម្មជាតិអមជាមួយផង។

នរាផាកវ៉េ នឹងក្លាយទៅជាតំបន់ពាណិជ្ជ-ទេសចរណ៍កណ្ដាលទីក្រុងភ្នំពេញ ដែលមិនគួរមើលរំលងបាន។ នរាផាកវ៉េ ផ្តល់ជូននូវទីតាំងដ៏មានអំណោយផល និងមានសក្ដានុពលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ អមជាមួយទេសភាពទន្លេមេគង្គ។ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងទីតាំងប្រកបដោយសក្ដានុពល វត្តមាននៃហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងល្បីៗជាច្រើនទៀត នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។ នរាផាកវ៉េ នៃទីក្រុងនរានេះត្រូវបានគេប៉ាន់ប្រមាណថានឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ជាមួយបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយដែលពុំធ្លាប់មានពីមុនមក។

ក្រៅពីនរាផាកវ៉េដែលជាតួឯកនៃទីក្រុងនរា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) ក៏បាននឹងកំពុងបន្តអភិវឌ្ឍលើគម្រោងអចលទ្រព្យជាច្រើនផងដែរ។ តួយ៉ាងគម្រោង Norea Square ដែលមានទីតាំងស្ថិតលើមហាវិថីនរា បាននៅកំពុងលេចរូបរាង បណ្តើរៗ នាំមកនូវអគារពាណិជ្ជកម្មប្រណីតៗ ដែលអគារនីមួយៗមានទំហំទទឹងចាប់ពី ៨ម៉ែត្រ បណ្តោយ ២០ម៉ែត្រ កំពស់ ៥ជាន់ ជាមួយនឹងចំណតក្រោមដីផ្ទាល់ខ្លួន និងជណ្តើរយន្ត ១គ្រឿង។ ស័ក្តិសមបំផុតសម្រាប់អជីវកម្មគ្រប់ប្រភេទ ដូចជាហាងសំលៀកបំពាក់ ឫកាបូបល្បីៗ ទន្តពេទ្យ សំអាងការ ការិយាល័យធ្វើការ គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម រួចជាមួយរចនាបទដ៏ប្រណីត និងការសាងសង់ប្រកបដោយទំនុកចិត្តខ្ពស់។

ទីក្រុងភ្នំពេញបាននឹងកំពុងបន្តអភិវឌ្ឍឥតឈប់ឈរ ទីក្រុងនរានឹងខិតខំពាំនាំនូវអ្វីថ្មីៗ ព្រមទាំង បោះជំហានដ៏រឹងមាំ និងឋិតឋេរ ដើម្បីចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។

សម្រាប់លោកអ្នក ដែលមានបំណងចង់បើកដំណើរអាជីវកម្ម ឬទិញផ្ទះ/ដីក្នុងទីក្រុងនរា អាចទាក់ទងក្នុងការងារ តាមរយៈលេខទូរស័ព្ទខាងក្រោម៖

ផ្នែកជួល៖ 098 22 53 09 / 077 97 77 35 / 086 80 66 67

ផ្នែកលក់៖ 093 801 809 / 099 720 727 / 081 289 388/012 839 789