ខ្សែការពារវ័យក្មេងរូបនេះ បន្តកុងត្រាជាមួយ Everton រហូតដល់ឆ្នាំ២០២៧
- 2023-10-06 13:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារវ័យក្មេងរូបនេះ បន្តកុងត្រាជាមួយ Everton រហូតដល់ឆ្នាំ២០២៧
ចន្លោះមិនឃើញ
ខ្សែការពារ Jarrad Branthwaite បានធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Everton រយៈពេលវែងរហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ Everton នៅក្នុងថ្ងៃនេះ។
កីឡាករវ័យ២១ឆ្នាំនេះបានមកលេងឲ្យ Everton តាំងពីរដូវកាលឆ្នាំ២០១៩/២០មក តែផ្លាស់ទៅកាន់ក្លឹបផ្សេងៗក្នុងលក្ខខ័ណ្ឌខ្ចីជើងដូចជាក្លឹប Blackbum Rovers, ក្លឹប PSV និងក្លឹប Jong PSV ។
ក្នុងរយៈពេល ៤ឆ្នាំនេះ កីឡាករនេះមកលេងឲ្យ Everton បាន១៨ប្រកួតប៉ុណ្ណោះ ដោយស៊ុតចូល១គ្រាប់។
ក្រោយបន្តកុងត្រាថ្មីនេះ Jarrad បានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងព្រោះតែគេពេញចិត្តនឹងនៅបន្ត៕