អេលីត សាន់ វណ្ណថង បូរ៉ា និង ទូច ដេវីត នរណានឹងក្លាយជាម្ចាស់ឡានស្អែកនេះ...
- 2023-10-10 07:30:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត សាន់ វណ្ណថង បូរ៉ា និង ទូច ដេវីត នរណានឹងក្លាយជាម្ចាស់ឡានស្អែកនេះ...
ចន្លោះមិនឃើញ
ជើងខ្លាំងគុនខ្មែរទាំង៤រូប អេលីត សាន់ ឈិត សេរីវណ្ណថង ឃឹម បូរ៉ា និងកីឡាករ ទូច ដេវីត បានថ្លឹងទម្ងន់រួចហើយកាលពីព្រឹកមិញនេះនៅផ្សារទំនើបអូឡាំព្យារង់ចាំតែការប្រកួតមកដល់ស្អែកប៉ុណ្ណោះ។ រវាងជើងខ្លាំងទាំង៤នាក់នេះនរណានឹងក្លាយជាម្ចាស់ឡានដែលផ្ដល់ដោយប៊ូសស្ត្រងនៅថ្ងៃស្អែក។
នេះជារង្វាន់ឡានទី៣ ហើយដែលប៊ូសស្ត្រងផ្ដល់ជូនដល់កីឡាករគុនខ្មែរក្នុងនោះឡានទី១ ផ្ដល់ជូន ព្រំ សំណាង ឡានទី២ ផ្ដល់ជូន ពេជ្រ សម្បត្តិ និងលើកនេះសម្រាប់អ្នកឈ្នះប្រកួតនៅថ្ងៃស្អែក ទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងវិមានពហុកីឡដ្ឋានជាតិនេះបើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុន។
លោក Dosch Christoper បន្ថែមទៀតថា ការផ្ដល់រង្វាន់ឡាន និងការជួយកន្លងទៅនេះគឺជាការជ្រោមជ្រែងវិស័យប្រដាល់គុនខ្មែរ និងសន្យាថានឹងបង្កើតឲ្យមានការប្រកួតធំៗបន្តទៀត។ ក្រុមហ៊ុននឹងផ្ដល់ការលើកទឹកចិត្តបន្តបន្ទាប់ទៀតដើម្បីឲ្យកីឡាមួយនេះរឹតតែល្បីល្បាញពិសេសផលិតនូវធនធានបន្ថែមទៀតត្រៀមបង្ហាញពិភពលោកឲ្យស្គាល់គុនខ្មែរ។
បញ្ជាក់ដែរថា ការប្រកួតដណ្ដើមឡានរបស់ ប៊ូសស្ត្រង នេះគឺមានកីឡាករកម្ពុជា៤រូប អេលីត សាន់ ឈិត សេរីវណ្ណថង ឃឹម បូរ៉ា និង ទូច ដេវីត។ ពួកគេត្រូវប្រកួតជាមួយបរទេសនៅវគ្គទី១ រៀងៗខ្លួនប្រសិនបើឈ្នះហើយនោះគឺត្រូវរង់ចាំការពិនិត្យសារគាំទ្របន្តទៀតអ្នកដែលទទួលបានសារច្រើនជាងគេលេខ១ និងលេខ២ នឹងត្រូវឡើងទៅប្រកួតជាមួយគ្នានៅវគ្គទី២ តែម្ដងអ្នកឈ្នះបានឡាន១គ្រឿងភ្លាម។ ក្រៅតែគូរតែដណ្ដើមឡានហើយនោះក៏មានការប្រកួតមិត្តភាពអន្តរជាតិដូចជា ព្រំ សំណាង ពេជ្រ សម្បត្តិ បឺត សង្ឃឹម ផងដែរ។ ការប្រកួតនេះនឹងធ្វើឡើងចាប់ពីម៉ោង ៧យប់តទៅនៅក្នុងវិមានពហុកីឡដ្ឋានជាតិ និងមានការផ្សាយផ្ទាល់លើទូរទស្សន៍ BTV៕