សហព័ន្ធកីឡាម៉ូតូទឹក៖ បើកកិច្ចប្រជុំបូកសរុបការងារ និងពិនិត្យសមិទ្ធផលផ្សេងៗតាំងពីមុនស៊ីហ្គេម
- 2023-10-12 08:35:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាម៉ូតូទឹក៖ បើកកិច្ចប្រជុំបូកសរុបការងារ និងពិនិត្យសមិទ្ធផលផ្សេងៗតាំងពីមុនស៊ីហ្គេម
ចន្លោះមិនឃើញ
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ម្សិលមិញនេះនៅ NOCC បើកកិច្ចប្រជុំមួយជាមួយមន្ត្រីសហព័ន្ធនានាដើម្បីបូកសរុបលទ្ធផលការងារតាំងពីមុនស៊ីហ្គេម លើកទី៣២ នៅកម្ពុជា រួមនិងសមិទ្ធផលនានាដែលទទួលបានកន្លងមក។
ឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធម៉ូតូទឹកបានឲ្យដឹងថា ក្នុងកិច្ចប្រជុំម្សិលមិញនេះគឺសហព័ន្ធបូកសរុបការងារមុនស៊ីហ្គេម អំឡុងស៊ីហ្គេម និងក្រោយបញ្ចប់ស៊ីហ្គេមនៅកម្ពុជា។ ជាមួយគ្នានេះដែរគឺពិនិត្យការសម្រេចបាន ការរីកចម្រើន និងការប្រឈមរបស់សហព័ន្ធ និងការលើកទិសដៅការងារបន្តដើម្បីពង្រឹងសក្ដានុពលផ្នែកកីឡាម៉ូតូទឹកនេះ។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះដែរគឺសហព័ន្ធមានមោទកភាពចំពោះការសម្រេចបាននូវសមិទ្ធផលនៃការរៀបចំការប្រកួតធំៗកន្លងទៅដែលបង្ហាញពីភាពរឹងមាំជាសមិទ្ធផលដែលបានមកពីការខំប្រឹងប្រែងទាំងអស់គ្នាពិសេសគណៈកម្មការប្រតិបត្តិទាំងបច្ចេកទេស ទាំងរដ្ឋបាល និងការទំនាក់ទំនង។
បញ្ជាក់ដែរថា កិច្ចប្រជុំរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាម្សិលមិញនេះបានធ្វើឡើងនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ត្រីសហព័ន្ធជាច្រើនរូប៕