ស្បែក​ជើង​​​ Michael Jordan ១គូ​ត្រូវ​ដាក់​ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​ ២.២​លាន​ដុល្លារ​

  • 2023-10-13 11:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​ជើង​បាល់បោះ​ Michael Jordan១គូ​ ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​ ២.២លាន​ដុល្លារ​អាមេរិក​ នៅ​ទី​ក្រុង​ New York សហរដ្ឋអាមេរិក​ កាលពីខែមេសា ឆ្នាំ​២០២៣ កន្លងទៅ​នេះ​។

ស្បែក​ជើង​បាល់បោះ​មួយ​នេះ​គឺ​​ធ្លាប់​ពាក់​ដោយ​កំពូល​កីឡាករ​បាល់បោះ​ Michael Jordan កាល​ពី​ឆ្នាំ​១៩៩៨ ក្នុង​ពេល​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ NBA ។

នេះ​មិន​មែន​ជា​លើក​ទី​១​ ដែល​សម្ភារៈ​កីឡាបាល់បោះ​ដែល​ធ្លាប់​ពាក់​ដោយ​ Michael Jordan ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​លក់​ចេញ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​បែប​នេះ​ ដោយ​កាល​ពី​ឆ្នាំ​មុន​ដោយ​ ខោ​អាវ​កីឡា​បាល់ទាត់​ដែល​ធ្លាប់​ពាក់​ដោយ​កីឡាករ​រូប​នេះ​ កាល​ពី​ឆ្នាំ​១៩៩៨ គឺ​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​លក់​ចេញ​ក្នុង​តម្លៃ​ ១០.១លាន​ដុល្លារ​អាមេរិក​ឯណោះ​។

បើ​តាម​ប្រភព​អ្នក​រក្សា​ទុក​សម្ភារៈ​កីឡា​របស់​កំពូល​កីឡាករបាល់បោះ​ល្បីៗ​បាន​ឲ្យ​ដឹង​ថា​ រាល់​ស្បែក​ជើង​ ខោ​អាវ​ និង​សម្ភារៈកីឡា​នានា​ដែល​ធ្លាប់​ប្រើ​ដោយ​​ Michael Jordan សុទ្ធ​តែ​មាន​តម្រូវ​ខ្លាំង​ និង​មាន​តម្លៃ​ខ្ពស់​៕

ប្រភព៖ Bangkokpost   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី