ជា​ ថាវី៖​ ខ្ញុំ​មាន​មោទកភាព​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ជ្រើសរើស​ឲ្យ​ធ្វើ​​ចៅក្រមអន្តរជាតិកីឡា​អាស៊ី​នៅ​ចិន​

  • 2023-10-16 04:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ ជា​ ថាវី​ ថា​ខ្លួន​ពិត​ជា​មាន​មោទកភាព​ក្នុង​នាម​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​អាជ្ញាកណ្ដាល​ ចៅក្រម​អន្តរជាតិ​ប្រកួត​កីឡា​អាស៊ី​ លើក​ទី១៩​ ដែល​ធ្វើ​នៅ​ប្រទេស​ចិន​ថ្មីៗ​នេះ។​

កញ្ញា​ ជា​ ថាវី​ (រូបភាពហ្វេសបុកផេកការ៉ាតេមហាផ្ទៃ)

កញ្ញា​ ជា​ ថាវី​ ដែល​ជា​គ្រូ​ និង​ចៅក្រម​របស់​សហព័ន្ធ​កីឡា​ការ៉ាតេ​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​កញ្ញា​ដែល​បាន​ចូលរួម​ធ្វើ​ជា​ចៅក្រម​អាជ្ញាកណ្ដាល​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ នៅ​ហាន់ចូវ​ ប្រទេស​ចិន។​ ការ​ចូលរួម​នេះ​គឺ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ពី​ព្រឹត្តិការណ៍​ ព្រោះ​មាន​បណ្ដា​ចៅក្រម​ អាជ្ញាកណ្ដាល​អន្តរជាតិ​ជា​ច្រើន​ក្នុង​អាស៊ី​ដែល​បាន​មក។​

កញ្ញា​ ជា​ ថាវី​ (រូបភាពហ្វេសបុកផេកការ៉ាតេមហាផ្ទៃ)

គ្រូ​ការ៉ាតេ​ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ ក្នុង​នាម​ជា​នារី​ខ្មែរ​មួយ​រូប​គឺ​មាន​មោទកភាព​ដែល​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ ចៅក្រម​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ធំ​មួយ​នេះ។​ ចំពោះ​អ្នក​ដែល​ត្រូវ​គេ​ជ្រើសរើស​គឺ​ទាមទារ​សមត្ថភាព​ខ្លាំង​ និង​មាន​លក្ខខណ្ឌ​ដូច​ជា​មាន​ Full Licence មាន​ World Licence ​និង​ការ​អនុវត្តន៍​ការងារ​ (Performance) បាន​ល្អ​ទៀត​ផង។​និយាយ​ជា​រួម​គឺ​ជ្រើសរើស​អ្នក​ល្អ​លើ​ល្អ ​(Best of the Best)ព្រោះ​ជា​ព្រឹត្តិការណ៍​ធំ​ហើយ​សំខាន់។​

កញ្ញា​ ជា​ ថាវី​ (រូបភាពហ្វេសបុកផេកការ៉ាតេមហាផ្ទៃ)

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ នេះ​គឺ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​ អំឡុង​ថ្ងៃ​ទី២៣​ កញ្ញា​ ដល់​ ៨​ តុលា​ ឆ្នាំ​២០២៣​ ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ។​ កញ្ញា​ ជា​ ថាវី​ ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ចៅក្រម​ អាជ្ញាកណ្ដាល​អន្តរជាតិ​លើ​ប្រភេទ​កីឡា​ការ៉ាតេ​ ក្នុង​ព្រឹត្តិការណ៍​ធំ​មួយ​នេះ៕​

កញ្ញា​ ជា​ ថាវី​

អត្ថបទ៖ នួន ស៊ីណា​