ពាក់កណ្ដាល​ម៉ារ៉ាតុង​មុខ​អង្គរ៖​ បើ​ចំនួន​អ្នក​រត់​ឡើង​ដល់​១ម៉ឺន​នាក់​គណៈកម្មការ​រៀបចំ​នឹង​រឹត​បន្តឹង​សុខ​សុវត្ថិភាព​ទ្វេដង​

  • 2023-10-17 03:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ «ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ មុខ​អង្គរ​ លើក​ទី២៨»​ ថា​ប្រសិន​បើ​ចំនួន​អ្នក​ចូលរួម​ដូច​ការ​រំពឹង​ទុក​ ១ម៉ឺន​នាក់​នោះ​មែន​ការ​រៀបចំ​ថែ​រក្សា​សុខ​សុវត្ថិភាព​តាម​ផ្លូវ​រឹត​បន្តឹង​បន្ថែម​ដើម្បី​បង្ក​ភាព​ងាយស្រួល​ជូន​អ្នក​រត់។​

លោក​ សែម​ ផល្លា​

លោក​ សែម​ ផល្លា​ ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​អង្គរ​នេះ​បាន​ឲ្យ​ដឹង​ថា​ ទម្រាំ​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​អ្នក​ចូលរួម​រត់​អាច​នឹង​កើន​ដល់​១ម៉ឺន​នាក់។​ លោក​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ កីឡាករ​ កីឡា​ការិនី​ មហាជន​ទាំង​អស់​ រួម​និង​ម្ចាស់​ឧបត្ថម្ភ​នានា​ដែល​សហការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ និង​អាជ្ញាធរ​ដែនដី​ខេត្ត​សៀមរាប​ អាជ្ញាធរ​អប្សរា​ដែល​តែងតែ​សហការ​ជួយ​ឧបត្ថម្ភ​កន្លង​ទៅ។​

ទិដ្ឋភាព​ប្រគល់ថវិកាដែលទទួល​បាន​ពី​ការ​ចូលរួម​ទៅ​អង្គការនានា

តំណាង​ Cabodia Event Organizer​ ខាង​លើ​លើក​ឡើង​ទៀត​ថា​ ប្រសិន​បើ​អ្នក​រត់​ឡើង​ដល់​១ម៉ឺន​នាក់​មែន​នោះ​ខាង​គណៈកម្មការ​រៀបចំ​គឺ​ត្រូវ​តែ​មាន​ការ​ម៉ត់ចត់​ យក​ចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ សុវត្ថិភាព​កីឡាករ​ដូច​ជា​នៅ​តាម​ផ្លូវ​ត្រូវ​រឹត​បន្តឹង​ឲ្យ​ខ្លាំង​ ដាក់​មនុស្ស​ឲ្យ​មើល​ឲ្យ​បាន​ច្រើន​ បិទ​ផ្លូវ​តាម​លក្ខណៈ​បច្ចេកទេស។​ ក្នុង​នោះ​ដែរ​លោក​ក៏​ចាប់​ផ្ដើម​ប្រញាប់​ធ្វើ​កិច្ចការ​ទាំង​នេះ​ជា​បណ្ដើរៗ​ហើយ​ដូច​ជា​ប្រជុំ​បច្ចេកទេស​ជា​មួយ​ខាង​ខេត្ត​ និង​ការ​រៀបចំ​ស្លាក​លេខ​ អាវ​ មេដាយ​ ដើម្បី​ឲ្យ​ទាន់​ថ្ងៃ​ប្រារព្ធ​ពិធី​នោះ។​

ទិដ្ឋភាពរត់កន្លងទៅ

បញ្ជាក់​ដែរ​ថា​ «ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ មុខ​អង្គរ​ លើក​ទី២៨»​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​ខេត្ត​សៀមរាប។​ សម្រាប់​អ្នក​ចង់​ចូលរួម​ព្រឹត្តិការណ៍​គឺ​អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ​ហ្វេសបុក​ Cabodia Event Organizer​ លេខ​ទូរស័ព្ទ​  015 213 525 / 069 213 525 ឬ​ marketing@cambodia-events.org៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម