ប្រសិនបើភ្នែក​របស់​អ្នក មានអាការៈបែបនេះ អាចបញ្ជាក់បាន​ថា វា​ជាជំងឺ​ឆ្លងភ្នែកក្រហម

  • 2023-10-19 01:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៣ មាន​ការ​រកឃើញ​ករណីជំងឺ​ឆ្លង​ភ្នែក​ក្រហម កំពុងកើត​ថ្មី​គួរឱ្យ​កត់សម្គាល់​ក្នុងបណ្តាខេត្ត​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។

បើតាម​ការបង្ហាញ​របស់​ក្រសួង រោគសញ្ញា​ជំងឺ​ឆ្លងភ្នែក​ក្រហម រួមមាន នៅផ្នែក​សនៃភ្នែកឡើង​ពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើម​ត្របកភ្នែក ​ជាពិសេសនៅពេល​ព្រឹក​មាន​ហូរទឹកភ្នែក​ច្រើន​ជាងមុន រកាំភ្នែក​ដោយ​សារ​មាន​អារម្មណ៍​ថាមាន​អ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់​ភ្នែក​ រលាក និង/ឬក្រហាយភ្នែក មានអាចម៌ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក។

ជំងឺ​ភ្នែក​ក្រហម​នេះ បណ្តាល​មកពីមូលហេតុធំៗដូចជា៖

១. បង្កដោយវីរុស

  • អាចកើតមាន​លាយឡំជាមួយ​នឹង​ជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើម​ផ្សេងទៀត

  • ចាប់ផ្តើម​ក្នុងភ្នែកម្ខាង ហើយអាចរាលដាល​ដល់ភ្នែក​ម្ខាងទៀត​ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ

  • មានហៀរទឹកចេញ​ពីភ្នែក តែមិនខាប់ទេ។

២. បង្ក​ដោយបាក់តេរី៖ ភាគច្រើន​មានអាចម៍ភ្នែក ដែលអាចនាំឱ្យ​ត្របកភ្នែកស្អិតជាប់គ្នា៕

អត្ថបទ៖ សំភី