អាស៊ីអាគ្នេយ៍​មាន​ ១១ប្រទេស តែ​សហព័ន្ធ​បាល់ទាត់​តំបន់​មាន​សមាជិក ១២ប្រទេស

  • 2023-10-19 11:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​អាស៊ីអាគ្នេយ៍​ ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ ១១ប្រទេស​នៅ​ក្នុង​តំបន់​នេះ ដោយ​ក្នុង​នោះ​រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រឡេស្តេ ថៃ និងវៀតណាម។ យ៉ាងណាមិញ នៅ​ក្នុង​តំបន់​នេះ​មាន​សហព័ន្ធបាល់ទាត់​តំបន់​មួយ​ ដែល​មាន​ឈ្មោះ​ថា សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ ឬ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា AFF។ AFF ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ១៩៨២ ហើយ​កម្ពុជា​ចូល​ជាសមាជិក​នៅ​ឆ្នាំ១៩៩៦។

ទោះ​ជា​អាស៊ីអាគ្នេយ៍​មាន ១១ប្រទេស​ យ៉ាងណាមិញ AFF មាន​សមាជិក ១២ប្រទេស​។ សមាជិក​មួយ​ទៀត​នោះ​គឺ ប្រទេស​អូស្ត្រាលី។

អូស្ត្រាលី​បាន​ចូល​ជា​សមាជិក AFF នៅ​ឆ្នាំ២០១៣។

បាល់ទាត់​ប្រទេស​នេះ​ដំបូង​ឡើយ​ស្ថិត​នៅ​ក្នុង​សហព័ន្ធ​ទ្វីប​អូសេអានី (OFC)។ ក្រោយ​មក​ អូស្ត្រាលី​ក៏​ចាកចេញ​ពី OFC ហើយ​ចូល​ជាសមាជិក​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) នៅ​ឆ្នាំ២០០៦។

មូលហេតុ​ដែល​អូស្ត្រាលី​ចូល​លេង​ជាមួយ​អាស៊ាន និង​ទ្វីប​អាស៊ី​ទាំង​មូល ក៏​ព្រោះ​តែ​ប្រទេស​នេះ​ចង់​បាន​ភាព​ប្រកួតប្រជែង​ផ្នែក​បាល់ទាត់ទាំង​ផ្នែក​ជម្រើសជាតិ ទាំង​ផ្នែក​ក្លឹប​បាល់ទាត់ ហើយអាច​ឈាន​ជើង​ចូល​លេង​នៅ​ព្រឹត្តិការណ៍ FIFA World Cup ទៀត​ផង៕

ប្រភព៖ ASEAN Football Federation

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី