Rishi Sunak នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់អង់គ្លេស ក្នុងសម័យទំនើប
- 2023-10-19 13:19:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rishi Sunak នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់អង់គ្លេស ក្នុងសម័យទំនើប
ចន្លោះមិនឃើញ
លោក Rishi Sunak ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអង់គ្លេសជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជំនួសអ្នកស្រី Liz Truss ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីនេះក្រោយឡើងកាន់តំណែងបាន៤៥ថ្ងៃនេះ។
កាលពីឆ្នាំ២០២២ លោក Rishi ទើបមានវ័យ៤២ឆ្នាំ ដោយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងបំផុត ដែលមានដើមកំណើតជាជនជាតិអាស៊ី ហើយក៏នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតផងដែរ ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេសក្នុងសម័យទំនើប។
ជាធម្មតានៅនាយករដ្ឋមន្ត្រីរបស់អង់គ្លេសគឺមានវ័យចន្លោះក្បែរ៥០ឆ្នាំឡើងរហូតទៅដល់៧០ឆ្នាំ ចំពោះនាយករដ្ឋមន្ត្រីវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រអង់គ្លេសគឺ លោក William Pitt the Younger ដែលមានឡើងកាន់តំណែងនៅវ័យ២៤ឆ្នាំ កាលពីឆ្នាំ១៧៨៣ និងបន្ទាប់មកគឺ លោក Rishi នេះហើយដែលឡើងកាន់នៅវ័យ៤២ឆ្នាំ។
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសរូបនេះមានម្ដាយឳពុកជាដើមកំណើតឥណ្ឌា ដែលបានចាកចេញពីអាហ្រិកខាងកើត ដើម្បីមករស់ប្រទេសអង់គ្លេស។ លោក Rishi ក៏បានចាប់កំណើតធំដឹងក្ដីនិងរៀនសូត្រនៅអង់គ្លេសនេះ ដោយរៀនចប់នៅសកលវិទ្យាល័យ Oxford នូវជំនាញទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងបានបញ្ចប់អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យ Stanford ផងដែរ។
លោក Rishi ជានាយករដ្ឋមន្ត្រីអង់គ្លេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតផងដែរ លោក និងភរិយាជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យា និងវិនិយោគធំៗប្រចាំអង់គ្លេស និងឥណ្ឌា ដោយមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុប ៧៣០លានផោន (ប្រហែល ៨២៥លានដុល្លារ)។
ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស អាទិភាពរបស់លោកនឹងដឹកនាំអង់គ្លេសទាំងមូលដោយស្មោះត្រង់ ត្រឹមត្រូវ ឲ្យរួបរួមគ្នាតែមួយ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងវិបត្តិផ្សេងៗទៀតក្នុងស្រុក៕