សង្ឃឹមហើយ! នេះ​ជាការដ្ឋាន​គម្រោង​ពង្វាង​ទឹក​ចេញពី​ភូមិសាស្រ្ត​រាជធានីភ្នំពេញ បំពាក់​បច្ចេកវិទ្យាកម្រិតខ្ពស់

  • 2023-10-20 03:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និងឧតុនិយម ត្រៀម​បើកប្រតិបត្តិការ​ឆាប់ៗខាងមុខនេះ នូវ​ការដ្ឋាន​គម្រោង​ពង្វាង និងរំដោះទឹក ចេញពី​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​បណ្តាខេត្ត​មួយចំនួន ដើម្បី​កាត់បន្ថយ​ជំនន់ទឹកភ្លៀង​ឱ្យបាន​លឿនរហ័ស។

ក្នុងពេល​ដឹកនាំមន្រ្តី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​គម្រោង​ទាំងនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា គម្រោងនេះគឺដើម្បីធ្វើការដោះទឹក និងបង្វែរទឹកឱ្យបានឆាប់បំផុតចេញពីរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់ចូលទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ដែលអាចជួយកាត់បន្ថយនូវហានិភ័យ នៃជំនន់គ្រប់ប្រភេទលើទីក្រុងភ្នំពេញ បណ្តាមូលដ្ឋានសំខាន់ៗក្នុងខេត្កកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះក៏មានការបំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ ប្រកបដោយភាព ស័ក្តិសិទ្ធិក្នុងការកែលម្អអាងទឹកធំៗ បន្ថែមទៀតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីស្តុកទឹកនិងទប់ទឹកទុកឱ្យបានច្រើន សម្រាប់បម្រើឱ្យការផលិតឱ្យបានបីដង បម្រើឱ្យវិស័យអេកូទេសចរណ៍និងវិស័យផ្សេងៗទៀតនិងទប់ទល់ការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានយល់ព្រមពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀត និងបានអនុញ្ញាតយល់ព្រមឱ្យសាលារាជធានីភ្នំពេញ និងក្រសួង សាធារណការនិងដឹកជញ្ជូនធ្វើការបន្តឱ្យបានកាន់តែឆាប់លើកិច្ចការរំដោះទឹកចេញពីផ្ទៃក្នុងទីក្រុងភ្នំពេញ និងបន្តពង្រីកបរិមាណនៃការចម្រោះទឹកកខ្វក់ឱ្យបានច្រើន និងត្រឹមត្រូវតាមនិយាមកម្រិត ISO មុនបង្ហូរចូល ទៅក្នុងបណ្តាអាងទន្លេ៕