អ្នក​ជំនាញ​ផ្នែក​កាហ្វេ៖​ អ្នក​ចូលចិត្ត​ញុំ​កាហ្វេ​គួរ​ទៅ​សាករសជាតិ​ថ្មី​ហើយ​មាន​តែ​កន្លែង​នេះ​ទេ...​

  • 2023-10-22 09:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នងយ៉ុនឌី រីណូ ដែល​ជា​អ្នក​ជំនាញ​ខាង​កាហ្វេ​មួយ​រូប​នៅ​កម្ពុជា​ ថា​អ្នក​ដែល​ចូលចិត្ត​ញុំ​កាហ្វេ​ និង​ភេសជ្ជៈ​ផ្សេងៗ​គួរ​កុំ​រំលង​ Riverwood Coffee​ ដែល​កាហ្វេ​រសជាតិ​ថ្មី​ទើប​បង្កើត​ និង​បរិយាកាស​ប្លែក​ទទួល​បាន​អារម្មណ៍​ថ្មី។​

លោក នងយ៉ុនឌី រីណូ

អ្នក​ជំនាញ​ និង​មាន​បទ​ពិសោធ​ខាង​កាហ្វេ​ជា​ច្រើន​ឆ្នាំ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ Riverwood Coffee​ ថា​ ហាង​របស់​លោក​គឺ​បាន​សម្រិតសម្រាំង​ជា​ខ្លាំង​ និង​តេស្ត​សាកល្បង​គ្រាប់​កាហ្វេ​ជា​ច្រើន​ខែ​ទើប​ទម្រាំ​បង្កើត​បាន​ជា​រសជាតិ​ថ្មី​ប្លែក។​ ក្នុង​នោះ​ Special Drink​ របស់​លោក​គឺ​មាន​ ៤ប្រភេទ​ ទី១​ Delight forest​ ទី២​ Midnight forest​ ទី៣​ Tiramisu​ និង​ទី៤​ Matcha cream Chese។​

លោក នងយ៉ុនឌី រីណូ បន្ថែម​ទៀត​ថា​ លក្ខណៈ​ពិសេស​ដែល​លោក​ចែករំលែក​ដល់​មហាជន​ ឬ​អ្នក​ចូលចិត្ត​កាហ្វេ​នោះ​រួម​មាន​ដូច​ជា​ កាហ្វេ​ថ្មី​នេះ​មាន​៣ស្រទាប​់គឺ​ស្រទាប​់ខាង​ក្រោម​ចាហួយ​ធ្វើ​ពី​កាហ្វេ​ ស្រទាប​់ទី២​ Latte​ ស្រទាប់​ទី៣​ មាន​ជា​ Cream Chese។​ ចាហួយ​ និង​ Cream Chese​ គឺ​ធ្វើ​ឡើង​ដោយ​ហាង​ផ្ទាល់​តែ​ម្ដង​ហើយ​រសជាតិ​នេះ​មុត​ និង​ចូល​ជា​មួយ​កាហ្វេ​។​ មួយ​វិញ​ទៀត​កាហ្វេ​ស្រទន់​អតិថិជន​ភាគ​ច្រើន​អាច​ញុំ​បាន​ដោយ​មិន​មាន​អារម្មណ៍​ឈឺក្បាល​ ឬ​ធីងធោង​នោះ​ទេ។​

បញ្ជាក់​ដែរ​ថា​ នងយ៉ុនឌី រីណូ លោក​ជា​អ្នក​ជំនាញ​ផ្នែក​កាហ្វេ​មួយ​រូប​នៅ​កម្ពុជា​ដែល​បាន​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​ទាំង​នៅ​កម្ពុជា​ និង​ក្រៅ​ប្រទេស​ផង​ដែរ។​ Riverwood Coffee ​គឺ​នៅ​ផ្ទះ​ ២០​ ផ្លូវ​ ៥៨៤​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​