រកឃើញ​ទឹកធ្លាក់​បង្កប់ខ្លួន​មួយ​កន្លែងទៀតហើយ នៅ​ពោធិ៍សាត់ ស្អាតខ្លាំង​សប្បាយងូត​ទឹកលេងណាស់

  • 2023-10-23 06:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមរុករក​និងស្រាវជ្រាវ​របស់​មន្ទីរទេសចរណ៍​ខេត្តពោធិ៍សាត់ បាន​ទៅពិនិត្យ និងរុករកតំបន់រមណីយដ្ឋាននៅក្នុងតំបន់ភ្នំបាយឃ្លះ ជាពិសេសនោះគឺសិក្សាអំពីទឹកធ្លាក់​បញ្ចឡាក ដើម្បីត្រៀមរៀបចំឱ្យ​ក្លាយជាតំបន់​អេកូទេសចរណ៍ ដែលនៅជិត​ទីរួមខេត្តបំផុត។

តំបន់ទឹកធ្លាក់ បញ្ចឡាក ដែលស្ថិតក្នុងតំបន់ភ្នំបាយឃ្លះ នៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៣គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។

ស្ថានភាពផ្លូវត្រូវជិះម៉ូតូ ឬជិះឡានពីទីរួមខេត្តចម្ងាយ ១៩គីឡូម៉ែត្រពីទីរួមខេត្ត និងបន្ត​ជិះគោយន្ត ចម្ងាយ១៤គីឡូម៉ែត្រ​បន្ថែម​ទៀត​ដោយគិតចាប់ពីភូមិបង្គងឃ្មុំ ដោយកាត់តាមជ្រលងភ្នំតូចៗ ចំណោត​មធ្យម ព្រៃឈើ​ស្ដើងក្រាស់ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ទេសចរចូលចិត្តការផ្សងព្រេង បែបងាយស្រួល និងចង់សាកល្បងផ្សងព្រេងលើកដំបូង។

រយៈពេលធ្វើដំណើរចេញពីភូមិបង្កងឃ្មុំរហូតដល់ទឹកធ្លាក់ដោយជិះគោយន្ត និងដើរនៅចំណុចខ្លះៗ មានរយៈពេលប្រហែល ១ម៉ោងកន្លះ។ សម្រាប់​ទីតាំងបោះជំរុំតាមក្បែរមាត់ទឹក មានខ្សែរទឹកហូរតាមរបាក់ថ្ម ហូរលើផ្ទាំងថ្ម ដែរអាចងូតលេងកម្សាន្តបាន នឹងមានម្លប់ឈើត្រជាក់៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់