Real គ្មាន​ការ​ចរចា​ឲ្យ​ Modric ផ្លាស់​ទៅ​កាន់​អារ៉ាប៊ីសាអ៊ូឌីត​នោះ​ទេ​

  • 2023-10-23 12:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​ធ្វើ​ការ​បដិសេធ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ ដោយ​គ្មាន​ការ​ចរចា​ឲ្យ​ ខ្សែបម្រើ​ Luka Modric ផ្លាស់​ទៅ​កាន់​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

នាយក​ប្រតិបត្តិ​ក្លឹប​ Real Madrid លោក​ Jose Angel Sanchez បាន​ធ្វើ​ការ​លើក​ឡើង​ដោយ​ផ្ទាល់​ថា​ ក្លឹប​លោក​គ្មាន​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ ដើម្បី​ឲ្យ​ Modric ចាកចេញ​ឡើយ​។

លោក​ Sanchez បាន​លើក​ឡើង​ថា​៖" យើង​គ្មាន​ដែល​មាន​ការ​ចរចា​ជា​មួយ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ឲ្យ​ Modric ចាកចេញ​នៅ​ខែ​មករា​ ខាង​មុខ​នេះ​ឡើយ​។ យើង​គ្មាន​ផែនការ​ដើម្បី​ឲ្យ​គេ​ចាកចេញ​ឡើយ​ "។

Modric មក​លេង​ឲ្យ​ Real តាំង​ពី​រដូវកាល​ឆ្នាំ​២០១២/១៣មក​ ដោយ​ចូល​រួម​លេង​បាន​ ៤៩៨ប្រកួត​ និង​ស៊ុត​ចូល​ ៣៧គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី