គិតគូរគ្នាណាស់! NuNew ចង់ឲ្យ Zee សន្សំលុយខ្លះ និងបារម្ភខ្លាចចាយលុយច្រើនពេក

  • 2023-10-30 07:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដែល​ពិតជា​ធ្វើឲ្យអ្នកគាំទ្ររំភើបបំផុត នៅពេល​កំលោះសង្ហា Zee Pruk បាន​ចំណាយលុយទិញកាដូ អបអរដល់ NuNew Chawarin ដែលបានបញ្ចប់ការសិក្សាថ្នាក់​កិត្តិយស​ខ្ពស់បំផុតនៅសកលវិទ្យាល័យ ក្រោយសិក្សា ៣ ឆ្នាំកន្លះ

ពេលផ្ដល់បទសម្ភាសជាមួយនឹងក្រុមអ្នកសារព័ត៌មាន NuNew ដែល​ជា​សាមីខ្លួន​បានឲ្យដឹងថា៖ «កាលពីពេលចែកសញ្ញាបត្រ​កន្លង​មក​ ហ៊ា (Zee) លេងឈុតធំណាស់! ហ៊ា និយាយថា តិចតួចទេ ប៉ុន្តែវាមិនតូចតាច ដូចមាត់គាត់និយាយនោះទេ។​ កម្រងផ្កាប្រាក់ ព្រមជាមួយនឹង​ខ្សែឈៀងសរសេរថា "ជាប់លេខ ១ ជាក្មេងល្អរបស់ហ៊ា"។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ខ្សែ​ឈៀង ប៉ុន្តែ​មែនទែនទៅ អ្វីដែលហ៊ាឲ្យមកនេះ ពិតជាគ្រប់គ្រាន់ពេកហើយ ព្រោះ​យើង​នឹង​នៅ​ជាមួយ​គ្នា​យូរ​អង្វែងតទៀត។ នៅមានកម្មវិធីជាច្រើនទៀត អ៊ីចឹងខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ចំណាយ​ច្រើន​ពេក​ទេ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​គាត់​សន្សំ​លុយ​ខ្លះ ខ្ញុំ​ព្យាយាម​ឃាត់​គាត់​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​អាច​ហាមគាត់​បាន​ឬ​អត់»។

ទាក់ទងនឹង​ការងារនាពេលអនាគតវិញ NuNew បាន​ឲ្យដឹង​ថា ចំនៅឆ្នាំក្រោយ នឹងមានទាំងបទ ក្នុងរឿង ទាំងបទក្រៅ ទាំងបទជាមួយ ហ៊ា «Zee Pruk»។ ជាមួយគ្នានោះ លោកក៏នឹងមានការរៀបចំការប្រគុំតន្ត្រីទោលម្តងទៀត។​ ចូលដល់វិស័យភាពយន្តវិញ លោកក៏ចង់សាកល្បង សម្ដែង​ប្រភេទតួថ្មីដែល​ខ្លួនពុំធ្លាប់សម្ដែងពីមុន​មកដែរ។​ បើ​មាន​ឱកាស​ក្នុង​វិស័យ​ភាពយន្ត​ NuNew ​រីករាយ​នឹង​ទទួល​យកជានិច្ច៕

ប្រភព៖ Daradaily   អត្ថបទ៖ ធារី

អត្ថបទពេញនិយម