គង់ ច័ន្ទស្រីមុំ តែងឈុតខ្មោចទាំងគ្រួសារ មើលទៅប្លែកភ្នែក សមនិងរដូវកាល បុណ្យ Halloween!
- 2023-10-31 02:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ច័ន្ទស្រីមុំ តែងឈុតខ្មោចទាំងគ្រួសារ មើលទៅប្លែកភ្នែក សមនិងរដូវកាល បុណ្យ Halloween!
ចន្លោះមិនឃើញ
តារាស្រី រាងតូចច្រឡឹង គង់ ច័ន្ទស្រីមុំ មកជាឈុត ខ្មោចទាំងគ្រួសារតែម្តង មើលទៅពិតជាប្លែកភ្នែកជាមួយនឹងការតុបតែងមុខមាត់ អោយសមនិងរដូវកាល បុណ្យ Haloween របស់គេពិតៗ ជាមួយនឹងឈុត បែបក្នុងរឿង កូនក្រមុំសាកសព (corpse bride) ត្រូវបានទស្សនិកជន ដាក់ពិន្ទុថា ពិតជាដូច ស្ទើរតែ៨០ ភាគរយ ។
ជាទូទៅ គង់ ច័ន្ទស្រីមុំ ជាតារាស្រីតែម្នាក់គត់ ដែលអាចនិយាយបានថា ជាអ្នកនិយម តែងខ្លួនស្អាតប្លែក ដែលបានបង្ហាញក្នុងបណ្តាញសង្គមកន្លងមក ដែលអាចអន្ទងចិត្តអ្នកលេងបណ្តាញសង្គមជាច្រើន ស្ងើចសរសើរថា ជាតារាស្រី ដែលពូកែរកនឹក និងឆ្នៃម៉ូតប្លែកចែកជូន អ្នកគាំទ្រ ទស្សនាមិនចេះជិនណាយ។
តែម្សិលមិញនេះ តារាស្រីតូចច្រឡឹង និងស្វាមី ដាក់មួយឈុតនេះ ផ្អើលអស់ឋាន Haloween តែម្តង មិនត្រឹមតែប៉ុណ្ណោះ កូនស្រីម៉ូម៉ូរបស់នាង ក៏មិនណយដែរ តុបតែងថែមថយ ចូលរួម បុណ្យ Haloween ទាំងបីនាក់តែម្តង។ តោះសាកទស្សនា បន្តិចទៅមើលថា ដូចគ្នា និងតុក្កតា ក្នុងរឿង corpse bride ប៉ុន្មានភាគរយ ជួយដាក់ពិន្ទុផង !