លេចមុខ ស៊ីន យូប៊ីន និងអ្នកជំនួញល្បីៗ លើវេទិកាដ៏អស្ចារ្យនៅសិង្ហបុរី ក្រោមការជ្រោមជ្រែងពី អ៊ែន វុជិរ៉ា

  • 2023-11-03 04:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ែន រុជិរ៉ា - Rujira ដែលគេស្គាល់ច្បាស់ថាជាម្ចាស់ជែលប្រទាលកន្ទុយក្រពើ I’Aura បានបង្កើតព្រឹត្តិការណ៍លើកកម្ពស់អ្នកធុរកិច្ចកម្ពុជា និងថៃ ទៅកាន់ពិភពលោក។ តាមរយៈកម្មវិធីប្រកាសពានរង្វាន់កម្រិតអាស៊ាន “HOFS AWARD 2023” នៅ The Ritz-Carlton Millenia Singapore ប្រទេសសិង្ហបុរី ម្ចាស់ប្រេនស្រីវ័យក្មេងរយលានរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាឆ្នាំមាសរបស់អ្នកធុរកិច្ច និងម្ចាស់ប្រេនល្បីៗ ដោយក្នុងនោះក៏មានតារាជាច្រើនដួងពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានទៀតផង បានលេចមុខនៅលើវេទិការដ៏អស្ចារ្យនេះ ដើម្បីជួបមុខ ពិភាក្សាគ្នាលើវិស័យរកស៊ីរបស់ខ្លួន និងប្រកៀកស្មាគ្នា មុននឹងទទួលពានរង្វាន់។

ក្នុងការដឹកនាំរបស់ CEO អ៊ែន រុជិរ៉ា ទៅកាន់វេទិកាលំដាប់អន្ដរជាតិនៅសិង្ហបុរីថ្មីៗនេះ គេឃើញវត្ដមានតារាសម្ដែងស្រីលំដាប់ប្រទេសកម្ពុជា ស៊ីន យូប៊ីន អ្នកលេងបណ្ដាញសង្គមយូធូប SREYNEA តារាសម្ដែងភូមា លោក Paing Takhon ព្រមទាំងតារា និងអ្នកជំនួញថៃល្បីៗជាច្រើនរូប។ ពួកគេ បានចូលរួមក្នុងព្រឹត្ដិការណ៍ធុរកិច្ចដែលកំពុងងើបឡើងវិញបន្ដិច បន្ទាប់មានវិបត្ដិសេដ្ឋកិច្ចជាសកល ដោយសារជំងឺកូវីដ-១៩ កន្លងមកនោះ។

កម្មវីធីនេះ ក៏ទទួលបានកិត្តិយស នៃការអញ្ជើញចូលរួមពីឯកត្តម ឈុនធី ចាន់រ៉ាជគុន ឯអគ្គរាជទូតថៃ ប្រចាំនៅប្រទេសសង្ហបុរី អមដោយ CEO អ៊ែន រុជិរ៉ា អ្នកធុរកិច្ច និងអ្នកជំនួញតាមបណ្ដាញសង្គមល្បីពីប្រទេសសិង្ហបុរី វៀតណាម ភូមា កម្ពុជា និងថៃជាដើម។

កម្មវិធី HOFS AWARD 2023 ត្រូវបានគេចាត់ទុកថាជាកម្មវិធីទទួលរង្វាន់ដ៏ធំអស្ចារ្យនៅក្នុងតំបន់អាស៊ាន។ មានផលិតផលរបស់ថៃល្បីៗ និងក្រុមថាមពល soft power ក៏បានមកចូលរួមដែរ។ នេះជាឱកាសឈានទៅរកកម្រិតសកលលោក ព្រោះវាបានផ្តល់មហាកិត្តិយស ហើយបានកត់ត្រាភាពជោគជ័យរបស់បុគ្គលដែលមានគុណភាព និងអ្នកធុរកិច្ចឆ្នើមៗប្រចាំឆ្នាំ មានកេរ្តិ៍ឈ្មោះលើផ្នែកផ្សេងៗ ទូទាំងអាស៊ាន ក្រោមការគាំទ្រពីសភាធុរកិច្ចសង្ហបុរី និងនាយកដ្ឋានគាំទ្រធុរកិច្ចខ្នាតកណ្តាល និងខ្នាតតូចរបស់សង្ហបុរី៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី