សម្ដេច​ ហ៊ុន​ ម៉ាណែត៖​ អរគុណ​ Dave Leduc​ ដែល​បាន​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិ​ក្បាច់​គុន​បុរាណ​ខ្មែរ​

  • 2023-11-03 08:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​កីឡាករ​ Dave Leduc​ ការ​មក​កាន់​ប្រទេស​កម្ពុជា​ និង​ជំនួប​សំណេះសំណាល​ជា​មួយ​សម្ដេច​កាល​ពី​ម្សិលមិញ​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​សម្ដេច​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ប្រដាល់​ មីយ៉ាន់មា​ រូប​នេះ​ដែល​បាន​សិក្សា​ស្វែងយល់​ និង​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ក្បាច់​គុន​បុរាណ​ខ្មែរ។​

រូបភាពហ្វេសបុក ទទក

ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជា​មួយ​កីឡាករ​ Dave Leduc​ ម្សិលមិញ​នេះ​សម្ដេច​ ហ៊ុន​ ម៉ាណែត​ សម្ដែង​នូវ​ការ​ស្វាគមន៍​​ចំពោះ​វត្តមាន​កីឡាករ​រូប​នេះ​ និង​ភរិយា​ រួម​ទាំង​កីឡាករ​ ព្រំ​ សំណាង​ និង​ក្រុម​ការងារ​ផង​ដែរ។​ ជា​មួយ​គ្នា​នោះ​សម្ដេច​ក៏​រំលឹក​ពី​បំណង​របស់​កីឡាករ​មីយ៉ាន់ម៉ា​ ដែល​បាន​ទំនាក់ទំនង​មក​សម្ដេច​សុំ​ជួប​សំណេះសំណាល​ ឥលូវ​នេះ​បាន​សម្រេច​ដូច​បំណង​ប្រាថ្នា​ហើយ។​

រូបភាពហ្វេសបុក ទទក

សម្ដេច​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ Dave Leduc​ ដែល​បាន​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិ​ក្បាច់​គុន​បុរាណ​ខ្មែរ។​ ពិតមែន​តែ​ប្រទេស​និមួយៗ​មាន​វប្បធម៌​ប្រពៃណី​ផ្សេងៗ​គ្នា​ ប៉ុន្តែ​ការ​ប្រកួត​នៅ​កម្ពុជា​លើក​នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជា​ការ​ចូលរួម​ចំណែក​រឹតចំណង​មិត្តភាព​ កម្ពុជា-មីយ៉ាន់ម៉ា​ លើ​ផ្នែក​ក្បាច់​គុន​ប្រពៃណី​នៃ​ប្រទេស​ទាំង​ពីរ។​

មួយ​វិញ​ទៀត​ក៏​ជា​ផ្នែក​មួយ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ក្បាច់​គុន​ខ្មែរ​នៅ​ក្នុង​មជ្ឈដ្ឋាន​ជាតិ​ និង​ជា​ការ​ផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់។​ ទន្ទឹម​និង​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បាន​ជំរុញ​លើក​កម្ពស់​វិស័យ​កីឡា​ពិសេស​សម្ដេច​តេជោ​តែងតែ​យក​ចិត្ត​ទុកដាក់​ និង​អភិរក្ស​ក្បាច់​គុនខ្មែរ​ជា​យូរ​មក​ហើយ។​

រូបភាពហ្វេសបុក ទទក

រំលឹក​ដែរ​ថា​ កាល​ពី​ម្សិលមិញ​នេះ​សម្ដេច​ ហ៊ុន​ ម៉ាណែត​ បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ Dave Leduc​ និង​កីឡាករ​ ព្រំ​ សំណាង​ និង​ក្រុម​ការងារ​ចូល​ជុំ​សម្ដែង​ការ​គួរសម។​ កីឡាករ​ ព្រំ​ សំណាង​ នឹង​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ Dave Leduc​ នៅ​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នេះ​នៅ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម