លោក Sov Men រចនាអាវយឺតគុនខ្មែរ "We Don't Play Kun Khmer" ដើម្បីឱ្យបរទេសស្គាល់គុនខ្មែរ និងផ្សព្វផ្សាយទៅកាន់ពិភពលោក
- 2023-11-06 03:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Sov Men រចនាអាវយឺតគុនខ្មែរ "We Don't Play Kun Khmer" ដើម្បីឱ្យបរទេសស្គាល់គុនខ្មែរ និងផ្សព្វផ្សាយទៅកាន់ពិភពលោក
ចន្លោះមិនឃើញ
អាវយឺត មានពាក្យ “We Don’t Play Kun Khmer” កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនស្នេហាវិស័យប្រដាល់ គុនខ្មែរ។ អាវយឺតដ៏ស្រស់ស្អាតនេះ ត្រូវបានរចនាដោយ លោក Sov Men ជា Founder របស់ក្លឹបប្រដាល់ The Ring Promotion។
លោក Sov Men បានប្រាប់ Sabay អំពីមូលហេតុដែលលោកបានរចនាអាវគុនខ្មែរ “We Don’t Play Kun Khmer” ថា “ខ្ញុំចង់ធ្វើអ្វីដែលខ្លាំង ខ្ញុំចង់ធ្វើអ្វីដែលប្លែក។ ហើយខ្ញុំចង់ផ្តល់អត្ថន័យដ៏ធំមួយនៅពីក្រោយអាវគុនខ្មែរនេះ។ Boxing គឺជាពាក្យល្បី យើងមិនលេងសើចជាមួយប្រដាល់បានទេ។ ដូចនេះទើប ខ្ញុំចង់ប្រើពាក្យដ៏មានអត្ថន័យនេះ សម្រាប់គុនខ្មែរ។”
លោក Sov Men បានបន្តថា “ការធ្វើអាវយឺតគុនខ្មែរនេះ គ្រាន់តែជាជំហានមួយដំបូងដើម្បីជួយគុនខ្មែរឱ្យស្គាល់ទូទាំងពិភពលោក ដែលជាគោលដៅចម្បងរបស់ខ្ញុំ”។ ខ្ញុំចង់ឱ្យ កីឡាករ របស់ខ្ញុំពី The Ring Promotion ធ្វើជា Brand Ambassador នៃម៉ាកយីហោថ្មីនេះ។ សព្វថ្ងៃកីឡាករដែលកំពុងហាត់នៅក្លឹបរបស់ខ្ញុំ មានដូចជា Martin Avery, Doug "Tak", Chann Seyha និង Siev Nhoy ហើយនេះក៏ជាហេតុផលមួយដែលខ្ញុំបង្កើត KhmerFlow by Sov Men ដែលនឹងជួយធ្វើឱ្យគុនខ្មែរកាន់តែទំនើប និងទាន់សម័យ ហើយខ្ញុំនឹងធ្វើឱ្យអស់លទ្ធភាពដើម្បីនាំគុនខ្មែរទៅកាន់ពិភពលោក”។
ជាចុងក្រោយ លោក Sov Men ថា អាវយឺត “We Don’t Play Kun Khmer” និងលើកស្ទួយប្រដាល់គុនខ្មែរ ហើយនេះគ្រាន់តែជាជំហានដំបូងរបស់លោកប៉ុណ្ណោះ។ Founder នៃ The Ring Promotion រូបនេះ បានបញ្ជាក់ថា បើទោះជាត្រូវចំណាយពេលច្រើនឆ្នាំក៏ដោយ ក៏លោក នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឲ្យគុនខ្មែរ ត្រូវបានគេស្គាល់នៅទូទាំងពិភពលោក៕
*អាវយឺតគុនខ្មែរ "We Don't Play Kun Khmer"