ច្បាស់ហើយ ថ្ងៃធ្វើបុណ្យសមុទ្រខេត្តកែប តោះមើលៗមានកម្មវិធីសប្បាយៗអ្វីខ្លះ!

  • 2023-11-06 08:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យសមុទ្រ​លើកទី១០ នឹងប្រព្រឹត្តធ្វើឡើងនៅខេត្តកែប ចាប់ពីថ្ងៃទី ១ ដល់ ៣ ខែធ្នូ ឆ្នាំ​២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នា​ដើម្បីទេសចរណ៍»។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការអន្តរក្រសួង ដើម្បី​រៀបចំពិធីបុណ្យសមុទ្រ។

ក្នុងព្រឹត្តិការណ៍នេះ នឹងមានការរៀបចំ​កម្មវិធីដូចជា៖​

  • ការ​សម្តែង​សិល្បៈ ការប្រគុំតន្រ្តី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួច​អបអរសាទរ​ពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ​២០២៣។

  • មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោង​អភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាព​កីឡានានាផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី