អ្នកឧកញ៉ា ឡេង ប្រុស មោទនភាពចំពោះអ្នកបន្តវេនត្រកូល អេភូថង ក្រោយដណ្ដើមបានខ្សែក្រវ៉ាត់ ២ ពីអូស្ត្រាលី

  • 2023-11-10 11:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនប្រុសរបស់លោកគ្រូអេភូថង គឺកីឡាករ ម៉ឺន មេឃា និងអេ អាំម៉ារីន ទើបត្រឡប់មកពីប្រទេសអូស្ត្រាលីដោយស្ពាយខ្សែក្រវ៉ាត់ជូនជាតិយ៉ាងភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយទទួលបានជោគជ័យលើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់គុនខ្មែរយ៉ាងស្វិតស្វាញនៅលើទឹកដីបរទេស ហើយទទួលបានរថយន្ដ និងថវិកាលើកទឹកចិត្ដមួយចំនួន នៅថ្ងៃនេះ អ្នកឧកញ៉ា ឡេង ប្រុស ដែលត្រូវជាបងប្រុសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកោតសរសើរ និងមានមោទនភាព លើអ្នកបន្តវេន ត្រកូលអេភូថង ជាខ្លាំង។

កីឡាករវ័យក្មេងដែលកំពុងល្បីឈ្មោះបោះសំឡេងរបស់ក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ទាំងពីរូបនេះបានប្រកួតឈ្នះកីឡាករអូស្ត្រាលីទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក និង អេ អាំម៉ារីន ទទួលបានខ្សែក្រវាត់ និងរថយន្តថ្មីសន្លាង១គ្រឿង ក្រោយផ្តួលកីឡាករអូស្ត្រាលីក្នុងទឹកទី៤។

ដើម្បីជាការលើកទឹកចិត្តបន្ថែម ថ្នាក់ដឹកនាំក្លិប Galaxy Navatra អេភូថង គុនខ្មែរ បានរៀបចំពិធីអបអរសទរ ចំពោះជ័យជម្នះនេះយ៉ាងអធឹកអធម ក្រោមវត្តមានអ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ