ចាស្មីន ស្កាត់ជួបថ្វាយបង្គំ ព្រឹទ្ធាចារ្យ គង់ ណៃ ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ដល់ផ្ទះហ្មង!

  • 2023-11-10 12:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស្មីន ដែលជាកូនស្រីច្បងរបស់ចាងហ្វាងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ហើយត្រូវបានគេមើលឃើញថាមានដុងខាងរាំ និងច្រៀងផងនោះ បានធ្វើដំណើរចម្ងាយរាប់សិបគីឡូម៉ែត្រ ដើម្បីជួបមរតកសិល្បៈមនុស្សរស់ គឺព្រឹទ្ធាចារ្យ គង់ ណៃ។

តាមរយៈគណនីហ្វេសប៊ុករបស់ចាស្មីន បានបង្ហាញនៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ថា ខ្លួនបានចូលថ្វាយបង្គំ និងនាំយកអំណោយសប្បុរសធម៌មួយចំនួនជូនដល់គ្រួសាររបស់លោកតា ដែលកំពុងមានជំងឺជាទម្ងន់ដល់ផ្ទះតែម្ដង ព្រោះវាជាក្ដីប្រាថ្នារបស់កុមារីរូបនេះជាយូរមកហើយដែលចង់គោរព និងថ្វាយបង្គំដោយផ្ទាល់។

កុមារី ចាស្មីន៖ “ ថ្ងៃនេះទំនេរពីការសិក្សា ចាស្មីន សុំអ្នកម៉ែមកជួបលោកតា គង់ ណៃ ។ ពេលនេះ ចាស្មីន បានជួបលោកតាដូចបំណងហើយ ។ ចាស្មីន និងអ្នកម៉ែសប្បាយចិត្តណាស់ពេលបានជួបជាមួយលោកតា គង់ ណៃ ព្រមទាំងបាននាំយកអំណោយមូលនិធិលោកពុកជូនដល់លោកតា”៕

អត្ថបទ៖ Chin Sopheak

អត្ថបទពេញនិយម