ព្រឹត្តិការណ៍ IAME Series Asia លើកនេះនឹងបណ្ដុះទឹកចិត្តយុវជនខ្មែរឲ្យស្រឡាញ់ការប្រណាំងឡាន GO-KART
- 2023-11-12 06:27:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ IAME Series Asia លើកនេះនឹងបណ្ដុះទឹកចិត្តយុវជនខ្មែរឲ្យស្រឡាញ់ការប្រណាំងឡាន GO-KART
ចន្លោះមិនឃើញ
តំណាងក្រុម Speedster ថាការព្រឹត្តិការណ៍ប្រណាំងឡាន GO-KART នៃ IAME Series Asia នឹងបណ្ដុះទឹកចិត្តយុវជនខ្មែរឲ្យស្រឡាញ់វិស័យកីឡាមួយនេះ និងចាប់ហ្វឹកហាត់ក្លាយជាធនធានប្រកួតតំណាងឲ្យកម្ពុជានៅពេលអនាគត។
កីឡាករ យុន ប៊ុនតុង បានឲ្យដឹងថា វាពិតជាអស្ចារ្យណាស់ព្រឹត្តិការណ៍ប្រណាំងឡាន GO-KART នៅខេត្តកំពង់ស្ពឺនេះ។ ជាព្រឹត្តិការណ៍ធំកម្រិតអន្តរជាតិមិនធ្លាប់មានពីមុនមក និងមានកីឡាករបរទេសល្អៗជាច្រើនបានបញ្ចេញសមត្ថភាពលើទីលាន។
តំណាងមកពីក្រុម Speedster រូបនេះបន្ថែមទៀតថា បើទោះរៀបចំជាលើកទី១ សម្រាប់កម្ពុជាយ៉ាងណាក្ដីគឺធ្វើបានល្អហើយលោកពិតជាសប្បាយរីករាយជាខ្លាំងដែលបានចូលរួម។ លោកជឿជាក់ថា ព្រឹត្តិការណ៍មួយនេះនឹងធ្វើឲ្យកម្ពុជាសំបូរធនធានកីឡាករនៅពេលខាងមុខ ព្រោះនេះជាការទាក់ទាញចិត្ត បណ្ដុះការស្រឡាញ់ដល់យុវជនឲ្យចាប់អារម្មណ៍ ពិសេសងាកមកហ្វឹកហាត់ផងដែរ។ ទាំងនេះជាការបង្កើនធនធានដើម្បីស្វែងរកកីឡាករ កីឡាការិនីល្អៗប្រកួតតំណាងកម្ពុជាថ្ងៃអនាគត់។
លោកអរគុណជាខ្លាំងចំពោះការឧបត្ថម្ភពីក្រុមហ៊ុន TotalEnergies ដែលបានឧបត្ថម្ភជាសាំងដល់ការប្រកួតនេះ។ កីឡាករកម្ពុជារូបនេះសំណូមពរឲ្យមានជាការប្រកួតបែបនេះឲ្យបានច្រើនបន្តបន្ទាប់ទៀតដើម្បីបានប្រកួត និងទទួលបានបទពិសោធថ្មីៗ។
បញ្ជាក់ដែរថា ការប្រកួត GO-KART IAME Series Asia ឡើងនៅទីលានប្រណាំងយានយន្ត YAMAMOTO CIRCUIT CAMBODIA ខេត្តកំពង់ស្ពឺ។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី១១ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ថ្ងៃទី២ ការប្រកួតធ្វើឡើងតាំងពីព្រឹកទៅតាមប្រភេទផ្សេងៗរហូតដល់បញ្ជប់នៅរសៀលនេះតែម្ដង។ ព្រឹត្តិការណ៍នេះរៀបចំដោយ SPEEDSTER KART CLUB CAMBODIA ក្រោមការចូលរួមចំណែកឧបត្ថម្ភរបស់ ប្រេងរំអិល ELF និង ប្រេងឥន្ធនៈ Excellium 95 Euro 4 នៃក្រុមហ៊ុន TotalEnergies រួមជាមួយបណ្ដាក្រុមហ៊ុនផ្សេងៗទៀត៕