Napoli នឹង​បណ្ដេញ​គ្រូបង្គោល​របស់​ខ្លួន​នៅ​ក្នុង​ពេល​ឆាប់​នេះ​

  • 2023-11-13 13:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Napoli នឹង​បណ្ដេញ​លោក​ Rudi Garcia គ្រូបង្គោល​របស់​ខ្លួន​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Rudi ទើប​មក​ដឹកនាំ​ Napoli បាន​ ៥ខែ​ប៉ុណ្ណោះ​ ដែល​នៅ​ខណៈ​នេះ​ក្លឹប​នេះ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤ នៅ​លើ​តារាង​ប្រកួត​ Serie A ខណៈ​កុងត្រា​លោក​នឹង​ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

ប៉ុន្តែ​ខាង​ក្លឹប​នឹង​​បញ្ចប់​កុងត្រា​លោក​ ហើយ​ធ្វើ​ការ​ស្វែង​រក​គ្រូបង្គោល​ថ្មី​មក​ដឹកនាំ​បន្ត​ឲ្យ​កាន់​តែ​ក្លឹប​នេះ​បន្ត​ទៅ​មុខ​ទៀត​។

លោក​ Igor Tudor អតីត​គ្រូបង្គោល​ Marseille បេក្ខជន​ឈាន​មុខ​ ដែល​អាច​មក​ជំនួស​តំណែង​លោក​ Rudi នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី