សេដ្ឋីនីលាក់មុខ! Jennie ទិញវីឡាមួយកន្លែងតម្លៃជិត ៤លានដុល្លារ

  • 2023-11-14 08:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennie (BLACKPINK) ត្រូវបានគេរាយការណ៍ថា បានទិញផ្ទះវីឡាដ៏ប្រណីតតម្លៃ ៥ ពាន់លានវ៉ុន (ខ្ទង់ ៣,៧៩លានដុល្លារអាមេរិក) នៅ UN Village ជាសាច់ប្រាក់សុទ្ធ។

យោងតាមរបាយការណ៍ផ្តាច់មុខពី Biz Hankook បាន​ឲ្យដឹងថា Jennie បានទិញវីឡានៅ UN Village ដែលជាទីតាំងដ៏ល្បីល្បាញ ដោយសាច់ប្រាក់ទាំងអស់ និងគ្មានប្រាក់កម្ចីពីធនាគារណាមួយឡើយ។ ក៏មានការបញ្ជាក់ដែរថា នាងបានចុះឈ្មោះអាសយដ្ឋានថ្មីរបស់នាងជាមួយការិយាល័យក្រុងក្នុងតំបន់។

ចំពេលមានការចាប់អារម្មណ៍ពីសាធារណជនលើស្ថានភាពកិច្ចសន្យារបស់នាងជាមួយផលិតកម្ម YG សមាជិក BLACKPINK រូបនេះ បានទិញផ្ទះវីឡា មួយយូនីត (Unit) នៅបរិវេណ LaTerrace Villas ដែលមានទីតាំងនៅតំបន់ UN Villageកាលពីខែកក្កដា ឆ្នាំ ២០២៣។ ផ្ទះនេះមានបន្ទប់គេងចំនួន ៥ និងបន្ទប់ទឹកចំនួន ៣ ដែលមានទំហំរស់នៅសរុប ២៤៤,៩៧ម៉ែត្រការ៉េ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី