អតីត​គ្រូ​ Inter Milan នឹង​មក​ដឹកនាំ​ Napoli

  • 2023-11-14 13:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Walter Mazzarri អតីត​គ្រូបង្គោល​ក្លឹប​ Inter Milan នឹង​មក​ធ្វើ​ជា​គ្រូបង្គោល​ក្លឹប​ Napoli នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​យោង​តាម​ប្រភព​ខាង​លើ​ Walter និង​ Inter Milan បាន​ព្រមព្រៀង​គ្នា​រួច​រាល់​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​ផ្លូវការ​ប៉ុណ្ណោះ​។

អញ្ចឹង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​ Napoli នឹង​បណ្ដេញ​ Rudi Garcia ពី​តំណែង​អ្នកដឹកនាំ​ Napoli ហើយ​ដាក់​លោក​ Walter ជំនួស​វិញ​។

Walter ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ ២០ឆ្នាំ​ជាង​ហើយ​ តាំង​ពី​ជំនួយ​ការ​គ្រូ​ រហូត​ដល់​គ្រូ​បង្គោល​៕

អត្ថបទ៖ ហ៊ីម រស្មី