សហព័ន្ធ​កីឡា​កីឡា​ប៊ូល៖​ នឹង​ចាប់​ផ្ដើម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នៅ​ព្រឹក​ស្អែក​នេះ​ហើយ​

  • 2023-11-15 10:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ នឹង​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​នាព្រឹកម៉ោង​៧កន្លះ​ស្អែក​នេះ​ហើយ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ និង​ក្រោម​អធិបតីភាព​ឯកឧត្ដម​ សុខ​ សូកាន​ ប្រធាន​សហព័ន្ធ។​

រូបភាពសហព័ន្ធប៊ូល

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ គឺ​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី១៦​ ដល់​ ១៨​ ខែ​វិច្ឆិកា​ នៅ​ទីលាន​ហ្វឹកហាត់​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ពិធី​បើក​ជា​ផ្លូវ​ការ​គឺ​ចាប់​ពី​ម៉ោង​៧​កន្លះ​ព្រឹក​តទៅ​ក្រោម​អធិបតីភាព​ប្រធាន​សហព័ន្ធ​ផ្ទាល់​តែ​ម្ដង។​

រូបភាពសហព័ន្ធប៊ូល

វិញ្ញាសា​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​រួម​មាន៖​

ទី១​ ផ្នែក​បុរស ៖ ៣នាក់​ទល់៣នាក់ (មិនកំណត់​អាយុ)

ទី២​ ផ្នែក​នារី៖​ ៣នាក់​ទល់៣នាក់ (មិនកំណត់​អាយុ)

ទី៣​ ផ្នែក​បុរស​វាយ​យក​ពិន្ទុ​ (មិន​កំណត់​អាយុ)

ទី៤​ ផ្នែក​នារី​វាយ​យក​ពិន្ទុ​ (មិន​កំណត់​អាយុ)

ទី៥​ យុវជន​អាយុ​ ១៣-១៦​ឆ្នាំ​៖ ១នាក់​ទល់​១នាក់

ទី៦​ យុវនារី​អាយុ ១២-១៦​ឆ្នាំ​ ១នាក់​ទល់​១នាក់

ដូច្នេះ​ប្រសិន​បើ​អ្នក​គាំទ្រ​ចង់​ចូលរួម​ទស្សនា​អាច​អញ្ជើញ​មក​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់​ពី​ព្រឹក​ថ្ងៃ​ស្អែក​ ទី១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ តទៅ។​ ចូលរួម​គាំទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា៕​

*SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម