ក្រុម​កីឡាករ​ប៊ូល​កងយោធពលខេមរភូមិន្ទ​ បើក​ឆាក​ឈ្នះ​ខេត្ត​តាកែវ​ ១៣-០៤​ ព្រឹក​មិញ​នេះ​

  • 2023-11-16 04:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ឆាក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ ព្រឹកមិញ​នេះ​គឺ​ក្រុម​កងយោធពលខេមរភូមិន្ទ​ បាន​យក​ឈ្នះ​ក្រុម​មក​ពី​ខេត្ត​តាកែវ​ ដោយ​លទ្ធផល​ ១៣-០៤​ លើ​វិញ្ញាសា​បុរស​ ៣ទល់៣។​

កីឡាករ​ប៊ូល​កងយោធពលខេមរភូមិន្ទ​

ឯកឧត្ដម​ សុខ​ សូកាន​ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ធំ​លើកស្ទួយ​វិស័យ​កីឡា​ប៊ូល​ និង​ប៉េតង់​ បង្កើន​ទំនាក់ទំនង​រវាង​សម្ព័ន្ធ​ ក្លឹប​ និង​ផ្តល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី​ ចូលរួម​ប្រកួត​ប្រជែង​ ដុសខាត់​សមត្ថភាព។​

កីឡាករខេត្តតាកែវ

បន្ថែម​ពី​នេះ​ទៅ​ទៀត​ក៏​ជា​ឱកាស​សម្រាប់​សហព័ន្ធ​សម្លឹង​មើល​អ្នក​មាន​សមត្ថភាព​ដើម្បី​ជ្រើសរើស​ឲ្យ​ចូល​ប្រមូលផ្ដុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ឬ​ថ្នាល​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​ជា​ដើម។​ ដូច្នេះ​ហើយ​សូម​កីឡាករ​ កីឡា​ការិនី​ដែល​ចូលរួម​ទាំង​អស់​ត្រូវ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ឱកាស​នេះ។​

កីឡាករខេត្តតាកែវ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​កាល​ពី​ព្រឹកមិញ​នេះ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​គឺ​មាន​ សម្ព័ន្ធ​ ក្លឹប​ ចូលរួម​សរុប​ ៥៣​ មក​ពី​ ១២​ រាជធានី​ខេត្ត​ និង ​៣ ស្ថាប័ន​ សរុប​ប្រតិភូ​ កីឡាករ​ កីឡា​ការិនី​មាន​ ៧០១​នាក់៕

ឯកឧត្ដម​ សុខ​ សូកាន​
ទិដ្ឋភាពបើកការប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​