Camry 2025 កែរាងថ្មីស្អាតខ្លាំង តែអ្នកខ្លះប្រហែលមិនពេញចិត្តព្រោះវាមានតែជម្រើស Hybrid មួយគត់! ចុះខាង Toyota បកស្រាយរឿងនេះយ៉ាងណា?
- 2023-11-17 03:00:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Camry 2025 កែរាងថ្មីស្អាតខ្លាំង តែអ្នកខ្លះប្រហែលមិនពេញចិត្តព្រោះវាមានតែជម្រើស Hybrid មួយគត់! ចុះខាង Toyota បកស្រាយរឿងនេះយ៉ាងណា?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញរថយន្ត Sedan ដ៏មហាល្បីល្បាញ និងលក់ដាច់បំផុតរបស់ខ្លួន Camry 2025 ជំនាន់ទី៩ ដែលបានកែរាងថ្មីទាំងស្រុង។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺវាមកតែជាមួយជម្រើសប្រើ Hybrid តែមួយប៉ុណ្ណោះ ដែលមានការលើកឡើងថា នឹងប៉ះពាល់ដល់ទីផ្សារជាមិនខាន ព្រោះអ្នកខ្លះគេចង់ប្រើម៉ាស៊ីនសាំងសុទ្ធ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយ CNN លោក Mike Tripp អនុប្រធានក្រុមហ៊ុន Toyota ទទួលបន្ទុកផ្នែកទីផ្សារ បានបកស្រាយជុំវិញកង្វល់នេះថា ការសម្រេចចិត្តរបស់ Toyota ដែលនាំយកតែម៉ាស៊ីន Hybrid មកដាក់លើ Camry 2025 នេះ គឺបង្ហាញថា ជាការព្រមទទួលយកបច្ចេកវិទ្យានេះមកប្រើ ក្នុងអំឡុងពេលប្រេងសាំងឡើងថ្លៃ។
លោកបន្តថា Toyota មិនមែនជាក្រុមហ៊ុនដែលមិនដឹងពីហានិភ័យនោះទេ ប៉ុន្តែក្រុមហ៊ុនដឹងពីអារម្មណ៍អតិថិជនដែលត្រៀមខ្លួនទទួលយកម៉ាស៊ីន Hybrid ដែលបំពាក់លើរថយន្ត Sedan ស៊េរីថ្មីនេះ។
លោក Mike Tripp បានលើកឡើងថា «យើងបានដាក់ម៉ូទ័រអគ្គិសនី និងអាគុយនៅក្នុងរថយន្ត ចាប់តាំងពីជំនាន់ Prius ក្នុងឆ្នាំ២០០០ ដូច្នេះវាជាលំហរមួយដែលយើងបានដឹង និងស្រឡាញ់ពេញចិត្ត»។
សូមជម្រាបថា រថយន្ត Toyota Camry 2025 ប្រើម៉ាស៊ីន Hybrid ចំណុះ 2.5L បំពាក់ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំងសរុប 225សេះ (ប៉ុង១) ឬ 232 សេះ (ប៉ុង២)។ រថយន្តនេះមាន option ចំនួន៤ គឺ LE, SE, XLE និង XSE។
គួររំលឹកថា Toyota បានញាត់បច្ចេកវិទ្យា Hybrid ចូលក្នុងរថយន្ត Camry ជាលើកដំបូងក្នុងឆ្នាំ២០០៧ ដោយវាមានជម្រើសប្រើសាំងសុទ្ធ និងជម្រើស Hybrid។ ប៉ុន្តែសម្រាប់ Toyota Camry 2025 នេះគឺមានជម្រើស Hybrid តែមួយគត់៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB