ស្រីស្អាតជនជាតិកូរ៉េ Inzi មកដើរលេងសៀមរាប ជាប់ចិត្តកន្លែងមួយនេះខ្លាំង! ចង់ដឹងកន្លែងណាអត់?

  • 2023-11-17 03:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិន និងជាអ្នកបង្កើតមាតិកាបែបឌីជីថល ជនជាតិកូរ៉េដ៏ស្រស់ស្អាត និងល្បីឈ្មោះម្នាក់នៅលើបណ្តាញសង្គម Inzi (Inzi Darling កូរ៉េដើរលេង) ហាក់ជាប់ចិត្ត ជាមួយនឹងទឹកដីខេត្តសៀមរាបខ្លាំង បន្ទាប់ពីបានមកលេងកម្សាន្ត កាលពីពេលថ្មីៗកន្លងទៅនេះ។

មិនតែប៉ុណ្ណោះ Inzi បានបង្ហើបឲ្យដឹងនៅក្នុងវីដេអូ Vlog របស់នាងឲ្យដឹងថា នាងបានជាប់ចិត្តជាមួយកន្លែងស្នាក់នៅមួយកន្លែង ក្នុងខេត្តសៀមរាប ដែលមានចម្ងាយត្រឹម ១០នាទីពី Pub Street នោះគឺ Velea at Rose Apple Square។

នៅក្នុងវីដេអូនោះ នាងបាននិយាយថា Velea ផ្តល់នូវកន្លែងស្នាក់នៅបែប Cozy ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់នាង ជាមួយនឹងបន្ទប់ដែលមានការរៀបចំបន្ទប់ស្អាត ទាំងក្លិន ទាំងបរិយាកាសល្អ ហើយសំខាន់នោះគឺវាថែមទាំងមានវេរ៉ង់ដា សម្រាប់អង្គុយផឹកតែ អានសៀវភៅ មើលទេសភាព ទៀតផង។

អ្វីដែលពិសេសទៀតនោះ គឺ Velea មានអាងហែលទឹក មាន Gym ធំ និងស្អាត ជាមួយនឹងជម្រើសឧបករណ៍ជាច្រើន ហើយអាចប្រើបានដោយឥតគិតថ្លៃ សម្រាប់អ្នកស្នាក់នៅទីនោះ។

លើសពីនេះទៅទៀត នាងក៏បានបង្ហាញឲ្យឃើញដែរថា កន្លែងស្នាក់នៅរបស់ Velea គឺមានផ្ទះបាយ នៅក្នុងបន្ទប់ស្រាប់ ដូច្នេះយើងក៏អាចធ្វើម្ហូបបានដែរ បើចង់ ប៉ុន្តែបើមិនចង់ គឺអាច Order Room Service ទិញកាហ្វេ ឬអាហារ ពីហាង Kai Fun ដែលស្ថិតនៅក្នុងបរិវេណ Velea ដោយផ្ទាល់តែម្តង។

បញ្ជាក់៖ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 15% សម្រាប់ការស្នាក់នៅរយៈពេលខ្លី នៅ Velea ជាមួយនឹងលេខកូដ INZI15

  • កក់ការស្នាក់នៅរបស់អ្នកនៅ Velea at Rose Apple Square ចាប់ពីថ្ងៃនេះ​ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣ ដោយផ្ទាល់តាមរយៈលេខទូរសព្ទ +855 11 881 115
  • សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ Rose Apple Square តាមរយៈ https://www.facebook.com/veleaatroseapplesquare ឬ គេហទំព័រ https://www.roseapplesquare.com/velea

ចង់ដឹងថា មូលហេតុអីបានជាស្រីស្អាត Inzi ដក់ចិត្តជាមួយ Velea ខ្លាំងនោះ សូមទស្សនាវីដេអូខាងក្រោម​៖

អត្ថបទ៖ សេង ឡុង